ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបាននាំខ្លួនយុវជនចំនួន៤នាក់ ជិះម៉ូតូ ២គ្រឿង បង្ហោះតាមផ្លូវសាធារណៈ មកធ្វើកិច្ចសន្យា អប់រំ នៅចំពោះមុខអាណាព្យាបាល និងបានឲ្យត្រឡប់ទៅផ្ទះវិញ នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ដោយប្រគល់ម៉ូតូជូន សាម៉ីខ្លួនវិញ ដោយពុំមានការបង់ប្រាក់ពិន័យអ្វីឡើយ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានអោយដឹងថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្វាយប៉ាកបានចុះ ឃាត់ម៉ូតូបង្ហោះលើផ្លូវសាធារណះ ចំនួន ០២គ្រឿង ត្រង់ចំណុចផ្លូវ បេតុងថ្មីកែងនិងផ្លូវ១០០៣ ក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ១. ម៉ូតូម៉ាក Hongda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១KG-៨៧៥៤ បើកបរដោយឈ្មោះ លី សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ទីលំនៅសង្កាត់ ច្រាំងចំរេទី២ ខណ្ឌឫស្សីកែវ ភ្នំពេញ។ អ្នករួមដំណើរ ឈ្មោះ គឹម រីទីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃ សង្កាត់ច្រាំងចំរេទី២ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។
ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក Hongda C១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ពោធិ៍សាត់១K-២០០៧ បើកបរដោយឈ្មោះ លី គឹមតួ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិផ្សាលិច សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ។ អ្នករួមដំណើរ ឈ្មោះ មាឃ យ៉ុង ប៊ីន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕ជ្រោយពេជ្រ