ខេត្តស្វាយរៀង :មានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខ ក្រុមហ៊ុនប៉ារីសបូព៌ានៅ នាំគ្នាប្រញាប់ប្រញាល់ ពន្លត់និងរបាយការណ៏មកសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់ រហូតដល់គ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយសារ ឆ្លងចរន្តអគ្គីសនី ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុច អាគារ ក្រុមហ៊ុនប៉ារីសបូព៌ា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោង តាមសមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានករណ៏អគី្គភ័យឆេះ
អគារA ជាន់ទី២ បន្ទប់២១១ (បន្ទប់ស្នាក់នៅរបស់បុគ្គលិក) ក្រុមហ៊ុនប៉ារីសបូព៌ា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ភ្លាមសមត្ថកិច្ចនគរបាលក្រុងសហការជាមួយកងរាជអាវុធហត្ថក្រុងនិងអាជ្ញាធរមូលដ្ឋាន បានចុះមកអន្តរាគមន៏ រថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានការណ៏បានមិនរាលដាលដល់អាគារផ្សេងទៀតខណៈ ប្រើប្រាស់រថយន្តអគ្គីភ័យចំនួន០១គ្រឿង របស់កងរាជអាវុធហត្ថក្រុងបាវិត និងបាន ប្រើប្រាស់កម្លាំងជាច្រើននាក់ផងដែរ។
ប្រភពបន្តថាចំពោះ ការខូចខាតសម្ភារ:មួយចំនួនដូចជា : គ្រែ ពួក ចំនួន ០៤ គ្រែ ម៉ាស៊ីនត្រជាក់០១គ្រឿង សំណាងមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺមកពីឆ្លងចរន្តអគ្គីសនី ទើបឆេះអគារA បន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្រុមហ៊ុនប៉ារីសបូព៌ានៅ ក្រុងបាវិតបែបនេះ។