ស្នងការ​នគរបាល​ខេត្ត​កំពត​៖​ ភ្លើងឆេះក្នុងឧទ្យានបូកគោ​ បានរលត់ហើយ ផលប៉ៈពាល់ទៅលើដំណាំនិងព្រៃឈើប្រហែល ៤០ហិចតា អ្វីដែលសំខាន់គឺមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពត៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ករណីភ្លើងឆេះក្នុងឧទ្យានបូកគោ​ បានរលត់ហើយ ផលប៉ៈពាល់ទៅលើដំណាំនិងព្រៃឈើប្រហែល ៤០ហិចតា អ្វីដែលសំខាន់គឺមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនិងលំនៅដ្ឋានរបស់ពួកគាត់។

លោកឧត្តមសេនីយ៍ទោ​ ស្នងការ​ ក៏បានបញ្ជាក់កាលពីយប់ថ្ងៃទី១៦​ មីនា​ថា៖​ ករណីអគ្គីភ័យនៅជួរជើងភ្នំបូកគោកំលាំងអគ្គីភ័យបានត្រៀមដើម្បីការពារបងប្អូនរួចរាល់ហើយ ការឆេះនេះដោយសារអាកាសធាតុក្តៅ ហើយមិនមានផ្លូវសំរាប់រថយន្តអគ្គីភ័យឡើងទៅពន្លត់បាន ដូច្នេះយើងត្រៀមម្ចាស់ការដើម្បីការពារលំនៅដ្ឋានរបស់បងប្អូននៅតាមជើងភ្នំវិញ ក្នុងករណីបន្ទាន់សូមទាក់ទងមកលេខខាងក្រោមនេះ 087818322 ។

...

បន្ថែមពីនេះ​ លោកស្នងការ​ បានបញ្ជាក់ថា​ គិតត្រឹមម៉ោង​ ៩យប់មិញនេះ​ ករណីអគ្គីភ័យនៅជើងភ្នំបូកគោបានថមថយបន្តិចហើយ ភ្លើងមិនបានឆេះរាលដានមកក្រោយជាសញ្ញាល្អសំរាប់ប្រជាពលរដ្ឋដែលរស់នៅតាមជើងភ្នំ ហើយកម្លាំងក៏នូវបន្តតាមដានស្ថានភាពនៃការឆេះ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print