រថយន្ត Lexus LX470​ បុកបង្គោលស្លាកសញ្ញាហោះធ្លាក់ចូលក្រោមស្ពានកោះនរា​ បណ្ដាលឲ្យមន្ត្រីនាយកដ្ឋានអង្គរក្ស០៦នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មន្ត្រីនាយកដ្ឋានអង្គរក្សចំនួន០៦នាក់បានរងរបួសធ្ងន់ស្រាល​ បន្ទាប់ពីបើករថយន្តម៉ាក LexusLX470ចេញពីខេត្ត​ ឡេីងមកភ្នំពេញ​ រួចបុកបង្គោលស្លាកសញ្ញាបាក់មួយដើមហោះធ្លាក់ទៅបុកផ្ទប់ជញ្ជាំងក្រោមស្ពាន​ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤​ នៅចំណុចគល់ស្ពានកោះនរាផ្នែកខាងកើត​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​ សមត្ថកិច្ចមូលដ្ឋានបានបង្ហេីបឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus LX​ 470 ពណ៌ទឹកប៊ិច​ ពាក់ផ្លាកលេខភ្នំពេញ2M-5906 ខណៈក្នុងរថយន្តមានមនុស្សសរុប០៦នាក់ដែលគេដឹងថាជាមន្ត្រីនគរបាលនាយដ្ឋានអង្គរក្ស បានបេីកចេញពីខេត្តស្វាយរៀងឆ្ពោះមកទីរាជធានីភ្នំពេញ ។ លុះបើកមកដល់ក្នុងបរិវេណកោះនរាធ្វើដំណើរទិសដៅពីកើតមកលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុ​ សង្ស័យតែតៃកុងងងុយដេកមួយភាំងក៏បានរេចង្កូតឡើងលើឃឿនថ្មនៃស្ពានកោះនរា បុកបង្គោលផ្លាកសញ្ញាកំណត់ល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោងបាក់អស់ចំនួនមួយដើម​ រីឯរថយន្តផ្លោងទៅបុករបាំងថ្មស្ពានច្រាំងទន្លេគៀបជាប់ទៅមុខលែងរួច​ និងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល៦នាក់​ ។
​ ក្រោយកេីតហេតុភ្លាមៗ​ ជនរងគ្រោះទាំង០៦នាក់ខាងលេីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះអាយុជីវិត​ ។ ដោយឡែករថយន្តបង្ក​ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ​ ធ្វេីការវាស់វែង​ និងស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយតាមក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print