កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃអាទិត្យ​ ទី១៧ ខែមីនា​​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបន្តថាៈដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក​វរសេនីយ៍ត្រី តាំង សុខហេង​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២០២ច.ខ/ឆ ចុះថ្ងៃទី២៥​ ខែមីថុនា​ ឆ្នាំ២០១៨ របស់លោក ញឹម ពិសាល ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្ត ចាប់ខ្លួនឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងដកហូតសម្ភារៈវត្ថុតាងរួមមាន​ -ម៉ូតូ ចំនួន ០១គ្រឿង,​ ទូរស័ព្ទ ចំនួន ០១គ្រឿង ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក។ យោងតាមដីការខាងលេីក៏បានបញ្ជាក់ថា​ ១.ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ ទីកន្លែងកំណើតភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឪពុកឈ្មោះ សុខ ចិន្តា (រ) ម្តាយឈ្មោះ ស៊ូ ផា (ដាក់ពន្ធនាគារ កំណត់៤ឆ្នាំ)​ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌ ៣, ៤ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ២-បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤០ឆ្នាំ (អត្តសញ្ញាណខាងលើ)តាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print