អតិថិជនទិញផ្ទះបង់ប្រាក់គ្រប់ចំនួន បែរជាក្រុមហ៊ុន បុរី វីលៀម ឯ.ក រយៈពេល១ឆ្នាំ ២ខែហើយ កាត់ប្លង់រឹងមិនបាន !

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុន បុរី វីលៀម ឯ.ក ដែលមាន ឈ្មោះ ព្រុំ សុគន្ធី ភេទស្រី អាយុ ៤១ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៧៧៧៧២០ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៨E ផ្លូវ០៧ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជា អភិបាល ក្រុមហ៊ុន បុរី វីលៀម ឯ.ក តំណាងដោយឈ្មោះ ឱក ដារ៉ាវី ភេទស្រី អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ មានតួនាទីជា គណនេយ្យករ ជាភាគីអ្នកលក់ បានធ្វើឱ្យអតិថិន ខកចិត្តយ៉ាងខ្លាំង នូវអ្វីដែលម្ចាស់ ក្រុមហ៊ុន បុរី វីលៀម ឯ.ក មិនបានបំពេញកាតព្វកិច្ច តាមកិច្ចសន្យាទិញ-លក់ផ្ទះ ក្លាយជា រំលោភលើទំនុកចិត្តលើអតិថិជន ។ នេះជាការលើកឡើងរបស់លោក ម៉ៅ មីន ដែលបានទិញប្រភេទផ្ទះ គម្រោង២ របស់បុរីវីលៀម (228+230) ម៉ូដ អូអុីសុីវីឡា លើទឹកប្រាក់សរុប ៣០មុឺនដុល្លារនោះ។

លោក ម៉ៅ មីន ដែលមានអាសយដ្ឋានផ្ទះលេខ ១៨១ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ករណីទិញ ប្រភេទផ្ទះ គម្រោង២ របស់បុរីវីលៀម (228+230) ម៉ូដ អូអុីសុីវីឡា បានបង់ប្រាក់ផ្ដាច់រយៈពេលមួយឆ្នាំ ពីរខែរួចទៅហើយ បើគិតក្នុងកំឡុងខែមីនា ឆ្នាំ២០២៤នេះ ។ លោកបន្តថា ៖ ក្នុងកំឡុងពេលដែលគាត់បានបង់ផ្ដាច់ ខាងបុរីគេបានរៀបចំត្រឹមតែឯកសារបង់ផ្ដាច់ ដោយគ្រាន់តែបញ្ជាក់ថាគេនឹងរៀបឯកសារមួយទៀត គឺឯកសារប្លង់រឹង ប៉ុន្តែមកទល់នឹងបច្ចុប្បន្ននេះ គាត់ពុំទាន់បានទទួលឯកសារណាមួយដែលបញ្ជាក់អំពីថាគាត់បានទទួលក្បាលដី ឬឯកសារអ្វីផ្សេងៗ ប៉ុន្តែគេគ្រាន់តែបានផ្ដល់ឯកសារដោយបញ្ជាក់ថាដើម្បីយកទៅរត់ប្លង់រឹង។
លោកលើកឡើងទៀតថា ៖ ចំពោះករណីដែលគេលើកហេតុផលថា រត់ប្លង់រឹងឲ្យមកគាត់ ក៏បានទាមទារប្រាក់ចំនួន ៥០%លើថ្លៃសេវារត់ប្លង់រឹង។ ផ្ទុយទៅវិញជាងមួយឆ្នាំទៅហើយបែរជាលោកមិនបានទទួលប្លង់ដូចការបញ្ជាក់របស់ក្រុមហ៊ុនបុរីនេះនៅឡើយ។ លោកបន្តទៀតថា, សូម្បីតែប្លង់បំបែកក្បាលដីក៏គេសុំពន្យាទៅថ្ងៃពុធខាងមុខនេះ នៅពេលរសៀលឱ្យគាត់ទៅយកប្លង់បំបែក្បាល់ដីនេះ បន្ទាប់ពីលោកបានទាមទារយកប្លង់បំបែកក្បាលដីនេះ យកមករត់ការខ្លួនឯង ព្រោះគ្មានទំនុកចិត្តទៅលើបុរីខាងលើ បន្ទាប់ពីគាត់គ្មានភាពទទួលខុសត្រូវ។ ដូច្នេះខាងបុរីគេបានសន្យាជាមួយគាត់ ឲ្យទៅទទួលយកនៅថ្ងៃពុធពេលរសៀល។ លោកបានលើកឡើងថា ៖ ខ្ញុំឃើញការពន្យារពេលរបស់បុរីខាងលើនេះ ជាងមួយឆ្នាំទៅហើយ មិនបានចេញជាលទ្ធផលអ្វីទាំងអស់ ! ដោយឡែកចំពោះប្រាក់ដែលខ្ញុំទិញបុរីនេះ ខ្ញុំបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា បង់ប្រាក់គ្រប់ចំនួន មានន័យថាបងផ្ដាច់រួចរាល់ជាងមួយឆ្នាំទៅហើយ។ លោកបានលើកឡើងថា , ចំពោះបុរីផ្សេងៗពេលដែលខ្ញុំបានទិញផ្ទះ ខ្ញុំបានទទួលឯកសារបំបែកក្បាលដី ប៉ុន្តែខ្ញុំមានទំនុកចិត្តទៅលើបុរីនេះ ខ្ញុំក៏ឱ្យគេរត់ឲ្យ តែក្នុងរយៈពេលមួយឆ្នាំពេលដែលខ្ញុំធ្វើការទំនាក់ទំនងដើម្បីសួរនាំរឿងប្លង់ បែរជាគេមិនព្រមឆ្លើយ រហូតមកដល់បច្ចុប្បន្ននេះខាងបុរីឲ្យខ្ញុំទៅយកប្លង់បំបែកក្បាលដី ទាំងដែលគាត់បញ្ជាក់ថាធ្វើឯកសារឲ្យខ្ញុំ ដែលជាងមួយឆ្នាំហើយតែរត់ប្លង់រឹងមិនបានឱ្យមកខ្ញុំ។

លោកថា ៖ តម្លៃសេវាផ្ទេរសិទ្ធិគឺ 6,500$ (ប្រាំមួយពាន់ប្រាំរយដុល្លារអាមេរិកកគត់)។គាត់បានបង់ថ្លៃសេវាផ្ទេរ សិទ្ធិ ខាងបុរីមុន៥០%នៃតម្លៃសេវាសរុប និងត្រូវបង់៥០%ចុងក្រោយនៅពេលការផ្ទេរសិទ្ធនេះរួចរាល់ ទីបំផុត ! ១ឆ្នាំ ២ខែទៅហើយមិនដឹងប្លង់រឹងនៅឯណា? តើគួរឱ្យខ្ញុំជាអតិថិជន មានទំនុកចិត្តលើ ក្រុមហ៊ុន បុរី វីលៀម ឯ.ក ដើម្បីរងចាំការសន្យាទៀត ឬអត់ ! ។
លោក ម៉ៅ មីន បានបញ្ជាក់ថា ៖ តម្លៃនៃការទិញក្នុងតំលៃសរុប USD300,000 ជាអក្សរ៖ (បីរយពាន់ដុល្លារអាមេរិកគត់)។
ហើយបែបបទនៃការបង់ប្រាក់ ត្រូវធ្វើការទូទាត់ដូចខាងក្រោម៖
ដំណាក់កាលទី១៖ លោកបានកក់ប្រាក់ចំនួន 1,000$ (មួយពាន់ដុល្លារអាមេរិកគត់) សម្រាប់ដី និងផ្ទះ 228+230 នៅថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២១ ជូនទៅម្ចាស់បុរី។ (យោងតាមកិច្ចសន្យាទិញ-លក់ដំបូង លេខ៖ 001289 ចុះកាលពីថ្ងៃ០៣ ខែមករា ឆ្នាំ២០២១។
ដំណាក់កាលទី២៖ លោកត្រូវបង់ប្រាក់ចំនួន 11,500$ (ដប់មួយពាន់ប្រាំរយដុល្លារអាមេរិកគត់) នៅថ្ងៃ ទី០៨ ខែកុម្ភះ ឆ្នាំ២០២១។
ដំណាក់កាលទី៣៖ លោកបង់ប្រាក់ចំនួន 287,5005 (ពីររយប៉ែតសិបប្រាំពីរពាន់ប្រាំរយដុល្លារអាមេរិកគត់)។ និយាយរួមលោកបង់ប្រាក់គ្រប់ចំនួន ផ្ទុយទៅវិញម្ចាស់បុរី មិនបានបំពេញកាតព្វកិច្ច ចេញប្លង់រឹងឱ្យលោក ដែលជាចំងល់ហេតុអី ក្រុមហ៊ុន បុរី វីលៀម ឯ.ក បានត្រឹមសន្យា ! ។
សូមបញ្ជាក់ថា ៖ ក្រុមហ៊ុន បុរី វីលៀម ឯ.ក មានស្នាក់ការ ផ្ទះលេខ B02 ផ្លូវបេតុង ភូមិរំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ពាក់ព័ន្ធក្នុងករណីនេះ លោក ពិសិដ្ឋ ដែលជាអ្នករត់ប្លង់ឲ្យឈ្មោះ ម៉ៅ មីន ធ្វើកិច្ចការឲ្យបុរីខាងលើ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរសព្ទយ៉ាងដូច្នេះថា , ចំពោះបញ្ហានេះ ខ្ញុំបានជម្រាបជូនគាត់ប្រមាណជា 2 សប្តាហ៍មុន ថាក្រុមហ៊ុនទើបនឹងកាត់ប្លង់បាន ប៉ុន្តែគាត់ទាមទារយកទៅរត់ការខ្លួនឯង ។ ចំពោះសួរថា, ហេតុអ្វីអតិថិជនបង់ប្រាក់គ្រប់ចំនួន រហូតដល់រយៈពេលមួយឆ្នាំពីរខែ ខាងបុរីមិនអាចកាត់ប្លង់ឲ្យអតិថិជនបាន ! លោកពិសិដ្ឋ បានធ្វើការបកស្រាយថា, កន្លងទៅមានករណីយឺតយ៉ាវដោយសារក្រុមហ៊ុនមិនទាន់កាត់ប្លង់បាន ប៉ុន្តែជាគោលការណ៍ ពេលដែលអតិថិជន បង់ប្រាក់ផ្ដាច់ គឺក្នុងរយៈពេលត្រឹមបីខែប៉ុណ្ណោះ អាចកាត់ប្លង់បាន។ ដោយឡែកចំពោះសួរថាហេតុអ្វីក៏មិនអាចកាត់ប្លង់បានជូនអតិថិជនក្នុងពេលនេះ,..!  លោកពិសិដ្ឋឆ្លើយថា នេះជាបញ្ហាខាងមេ …. ។
ចំពោះលោក វីលៀម ជាម្ចាស់ក្រុមហ៊ុន ហើយអោយភរិយាគាត់ជាតំណាង មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបាននូវព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយទូរសព្ទចូលដូចគ្មានអ្នកទទួល។ ដោយឡែកភរិយាគាត់លោកស្រី ព្រុំ សុគន្ធី មិនមានលេខទូរសព្ទដើម្បីធ្វើការទំនាក់ទំនងសុំការបំភ្លឺជុំវិញបញ្ហានេះ ។
ក្រុមហ៊ុន បុរី វីលៀម ឯ.ក ជាក្រុមហ៊ុនលំដាប់មួយផងដែរ មិនគួរណាធ្វើឱ្យអតិថិជន គ្មានទំនុកចិត្ត ដូចជាលោក ម៉ៅ មីន គាត់សុខចិត្តទាមទារ រត់ប្លង់ខ្លួនឯង ដើម្បីទទួលព័ត៌មានពិត ជុំវិញអ្វីដែលក្រុមហ៊ុន បុរី វីលៀម ឯ.ក រត់ប្លង់យឺតយូរ ឬមិនបាន ពីព្រោះគាត់ចំណាយប្រាក់ ទិញផ្ទះអស់ ៣០មុឺនដុល្លារ ជាប្រាក់ប្រឹងរកដោយកម្លាំងញើសឈាមឆ្លងកាត់ការលំបាកណាស់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print