រដ្ឋបាលរាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ ត្រូវរៀបចំគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀន និងធូបជាដើម សម្រាប់ថ្វាយព្រះរតនៈត្រ័យ នឹងរៀបចំពលការដ៏សមរម្យ មាននំចំណី ផ្លែឈើជាអាទិ៍ ដើម្បីទទួល ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បា ធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យដោតទង់ជាតិនៅគ្រប់គេហដ្ឋាន ត្រៀមរៀបចំគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀន និងធូបជាដើម សម្រាប់ថ្វាយព្រះរតនៈត្រ័យ នឹងរៀបចំពលការដ៏សមរម្យ មាននំចំណី ផ្លែឈើជាអាទិ៍ ដើម្បីទទួល ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយកចិត្តទុកដាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និង បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមមូលដ្ឋានរបស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន ការប្រើប្រាស់ ហ្គាស់ និងចរន្តអគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬ ប៉ាតម្សៅ និងការវាយដោយ រំពាត់ ឬ ឧបករណ៍រឹងផ្សេងៗដល់អ្នកដំណើរគ្រប់ប្រភេទហាមឃាត់ និងទប់ស្កាត់ការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទដែលបង្កឱ្យ មានការភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ បំផុសឱ្យមានការតុបតែងលម្អភ្លើងពណ៌ តាមដើមឈើឱ្យបានព្រោងព្រាត នៅមុខទីស្នាក់ការ របស់មន្ទីរ អង្គភាពរដ្ឋ ឯកជន និងគ្រប់គេហដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងគណៈកម្មការអាចារ្យវត្ត ដើម្បី បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានបំពេញកុសលតាមសទ្ធាជ្រះថ្លា និង រៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណី និងសាសនារបស់ជាតិ ព្រមទាំងត្រៀមចាត់កម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមវត្តអារាមនីមួយៗ ជាពិសេស ដើម្បីជួយសម្រួលចរាចរណ៍យានយន្តពុទ្ធបរិស័ទ ចូលក្នុងបរិវេណវត្តអារាម ឱ្យបានឆាប់រហ័ស ចៀសវាងការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម និងរៀបចំចំណតយានយន្តនៅតាមវត្តអារាម ឱ្យបានសមរម្យ ។ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាមទាំង ០៣ ឱ្យបង្កើនការបោសសម្អាត តប្រមូល មូល និងដឹកជញ្ជូនសំរាមចេញពីរាជធានីភ្នំពេញ ឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាន និងអនាម័យស្អាតគ្រប់គ្រង តាមដានព័ត៌មាន និងក្ដាប់ឱ្យបាននូវរាល់សភាពការណ៍ផ្សេងៗ ដែលនឹងអាចកើតមានឡើងនៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងការអន្តរាគមន៍ទាន់ពេលវេលា ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print