សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយថ្នាំញៀន២កញ្ចប់ កាលពីម៉ោង​ ២និង៣០នាទីរសៀលថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២៤ នៅចំណុច​ផ្លូវលំ ភូមិ​ ស្ពានខ្ពស់ សង្កាត់​ គីឡូម៉ែត្រ​លេខ៦  ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់៖

ទី១.ឈ្មោះ ហ៊ី​ លីហ្សា ភេទ​ប្រុស អាយុ​ ២៤ឆ្នាំ ជនជាតិខ្មែរ មានមានទីលំនៅ  ភូមិ​ ឃ្លាំងសាំង សង្កាត់​ ឬស្សីកែវ​  ខណ្ឌ​ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ អ្នកបេីកឡាន។

ទី២.ឈ្មោះចិន​ ចាន់វណ្ណឆៃ​  ភេទ​ ប្រុស​ អាយុ​ ២៦​ ជនជាតិខ្មែរ មានទីលំនៅ​ ភូមិ​ ឃ្លាំងសាំង​ សង្កាត់​ ឬស្សីកែវ ខណ្ឌ​ ឬស្សីកែវ​​ រាជធានីភ្នំពេញ​។ 

សម្ភារ:ដកហូត: ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print