ប្រភពព័ត៌មានពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥នៅក្នុងខែកក្កដា នេះ។
ចំណែកសារព័ត៌មាន ក្យូដូ របស់ជប៉ុនបានផ្សាយថា កូរ៉េខាងជើងកំពុងតែបង្កើតសកម្មភាពនៅទីតាំងសាកល្បងគ្រាប់បែកបរមាណូរបស់ប្រទេសនេះ ក្នុងនោះមានទាំងការដាក់មន្ទីរត្រួតពិនិត្យនៅទីនោះផងដែរ។ ចំណុចទាំងនោះបញ្ចាក់ថា កូរ៉េខាងជើងអាចនិងធ្វើការសាកល្បងក្នុងពេលដ៏ខ្លីបំផុត។
ប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពត្រួតពិនិត្យបានធ្វើឡើងនៅជុំវិញទីតាំងសាកល្បងគ្រាប់បែកបរមាណូនៅតំបន់ Punggye ri របស់កូរ៉ែខាងជើង ។ ក្នុងពេលជាមួយគ្នានោះរដ្ឋាភិបាលទីក្រុងសេអូលបានបញ្ចាក់ថា កូរ៉េខាងជើងនិងសាកល្បងគ្រាប់បែកគ្រប់ពេលវេលា។
ចាប់តាំងពីការសាល្បងគ្រាប់បែកជាលើកទី៤ នៅខែមករា ឆ្នាំ២០១៦ កូរ៉េខាងជើងបានខិតខំក្នុងការសាកល្បងគ្រាប់បែកជាបន្តទៀត ។ ព័ត៌មានស្តីពីការសាកល្បងនោះកើតឡើងក្រោយពេលដែលអាមេរិកបានបញ្ចូនមីស៊ីលការពារទំនើបបំផុតប្រភេទ THAAD ទៅកាន់កូរ៉េខាងត្បូង។
គ្រាន់តែដាក់មីស៊ីលអាមេរិកនៅទីនោះភ្លាមកូរ៉េខាងជើងបានគម្រាមកំហែងធ្វើការតបតវិញឲ្យសាកសមបំផុត ។ គ្រាន់តែការប្រកាសភ្លាមកូរ៉េខាងជើងបានសាកល្បងមីស៊ីចេញពីនាវាមុជទឹកនិងផ្តាច់ទំនាក់ទំនងជាមួយអាមេរិកដោយបានដកមន្ត្រីប្រចាំការនៅក្នុងអង្គការសហប្រជាជាតិត្រឡប់មកប្រទេសវិញ។
សកម្មភាពខាងលើរបស់កូរ៉េខាងជើងកើតឡើងក្រោយពេលដែលក្រុមអ្នកស៊ើបអង្កេតបានប្រកាសថា កូរ៉េខាងជើងបានត្រៀមលក្ខណសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥ក្នុងពេលដ៏ខ្លីខាងមុខ។
សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយថា កូរ៉េខាងជើងកំពុងតែបង្កើតសកម្មភាពនៅទីតាំងសាកល្បងគ្រាប់បែកបរមាណូរបស់ប្រទេសនេះ ក្នុងនោះមានទាំងការដាក់មន្ទីទ្រួតពិនិត្យនៅទីនោះផងដែរ។ ចំណុចទាំងនោះបញ្ចាក់ថាកូរ៉េខាងជើងអាចនិងធ្វើការសាកល្បងក្នុងពេលដ៏ខ្លីបំផុត។
ប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពត្រួតពិនិត្យបានធ្វើឡើងនៅជុំវិញទីតាំងសាកល្បងគ្រាប់បែកបរមាណូនៅតំបន់ Punggye ri របស់កូរ៉ែខាងជើង ។ ក្នុងពេលជាមួយគ្នានោះរដ្ឋាភិបាលទីក្រុងសេអូលបានបញ្ចាក់ថា កូរ៉េខាងជើងនិងសាកល្បងគ្រាប់បែកគ្រប់ពេលវេលា។
ចាប់តាំងពីការសាល្បងគ្រាប់បែកជាលើកទី៤ នៅខែមករាឆ្នាំ២០១៦ កូរ៉េខាងជើងបានខិតខំក្នុងការសាកល្បងគ្រាប់បែកជាបន្តទៀត ។ ព័ត៌មានស្តីពីការសាកល្បងនោះកើតឡើងក្រោយពេលដែលអាមេរិកបានបញ្ចូនមីស៊ីលការពារទំនើបបំផុតប្រភេទ THAAD ទៅកាន់កូរ៉េខាងត្បូង។
គ្រាន់តែដាក់មីស៊ីលអាមេរិកនៅទីនោះភ្លាមកូរ៉េខាងជើងបានគម្រាមកំហែងធ្វើការតបតវិញឲ្យសាកសមបំផុត ។ គ្រាន់តែការប្រកាសភ្លាមកូរ៉េខាងជើងបានសាកល្បមីស៊ីចេញពីនាវាមុជទឹកនិងផ្តាច់ទំនាក់ទំនងជាមួយអាមេរិកដោយបានដកមន្ត្រីប្រចាំការនៅក្នុងអង្គការសហប្រជាជាតិត្រឡប់មកប្រទេសវិញ៕
ប្រែសម្រួល៖ សាធី