រកឃើញយានយន្តល្មើសចំនួន ២៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី១៨​ មីនា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ យោង​តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ រកឃើញយានយន្តល្មើសចំនួន ២៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៣០គ្រឿង, រថយន្តធំ ០០គ្រឿង, រថយន្តតូច ១៣៤គ្រឿង និងម៉ូតូ ១៩៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៦០គ្រឿង  រថយន្តធំ ០០គ្រឿង រថយន្តតូច ៦៤គ្រឿង និងម៉ូតូចំនួន ១៩៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៨ថ្ងៃ ពីថ្ងៃទី១-១៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៨,៨៥៣គ្រឿង រថយន្តធំ ៣២៦គ្រឿង រថយន្តតូច ២,៣៤១គ្រឿង ម៉ូតូ ៦,១៨៦គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៧៩៤គ្រឿង, រថយន្តធំ ១០៤គ្រឿង, រថយន្តតូច ១,៤៦១គ្រឿង និងម៉ូតូ ៥,២២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print