ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- ក្រុមប្រឆាំងបែកបាក់ខ្ទេចខ្ទីរនៅតឲ្យតម្លៃថាជាអ្នកប្រជាធិបតេយ្យ = ឯអ្នកដែលមានប្រជាជនគាំទ្រជាង៨០% នៅតែហៅថាជាអ្នកផ្តាច់ការ?
២- ការលើកតម្កើងក្រុមនយោបាយប្រឆាំងផ្ទុយពីការពិត = បញ្ជាក់ឲ្យឃើញថាអ្នកលើកនោះជាប្រភេទមនុស្សដូចពួកប្រឆាំងដែរ។
៣- សំដីសរជាតិ មារយាទសរពូជ = ពូជប្រឆាំងទោះចាញ់ក៏នៅតែសន្តានប្រឆាំងថាឈ្នះ ជោគជ័យដែរ។
៤- ក្នុងការប្រកួតប្រជែងនយោបាយនាំគ្នារត់ផាសក្រញ៉ាំអស់ហើយនៅតែថាជោគជ័យ = ទៅនៅផ្ញើខ្លួនឯប្រទេសគាហើយនៅតែជាអ្នកប្រជាធិបតេយ្យខ្លាំង?
៥- យាយហួរលាលែងពីអនុប្រធានក្រុមឧទ្ទាមក្រៅច្បាប់ = នៅតែក្រុមប្រជាធិបតេយ្យខ្លាំង?
៦- បក្សឆន្ទៈខ្មែរធ្លាក់ពី៩អាសនៈមកនៅតែ៣ក្នុងព្រឹទ្ធសភា = នៅតែខ្លាំងបានជ្រៀតចូលទៅក្នុងព្រឹទ្ធសភា?
៧- ឆន្ទៈវាយគ្នាជាមួយកម្លាំងជាតិ = អ្នកប្រជាធិបតេយ្យខ្លាំងបានជាវ៉ៃគ្នាបាន?
៨- គ្រាន់តែគិតចង់ចូលស្រុកជាលើកទី២ = ថាបានចូលបាត់ទៅហើយ?
៩- ចិនកកលាយជាមហាអំណាចសេដ្ឋកិច្ចលើលោក = នៅតែថាចិនផ្តាច់ការ ខ្សោយ លើការជាក់ស្តែងទំនិញចិនមាននៅគ្រប់ប្រទេសលើពិភពលោក?
១០- ទាមទារឲ្យដោះលែងទណ្ឌិតនិងជនជាប់ចោទមិនបានការ = ក៏នៅតែបានជោគជ័យគឺបានទាមទារដែរ ៕