ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ចុះពិនិត្យវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាពការងារ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ។
នាឱកាសនោះ ឧត្តមសេនីយ៍ទោ ស្នងការ បានសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ទាំងមូល ខិតខំប្រឹងប្រែង បណ្ដុះបណ្ដាល អភិវឌ្ឍសមត្ថភាព ឆន្ទៈ មនសិកា និងអនុវត្តតួនាទីភារកិច្ចឱ្យបានកាន់តែល្អប្រសើរជាងពេលកន្លងមក ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានឧបត្ថម្ភសម្ភារៈមួយចំនួនដល់អធិការដ្ឋាន និងបានប្រជុំស្ដាប់ពីសំណូមពរផ្សេងៗផងដែរ ។
សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទ ត្រូវបាន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កោតសរសើរ ចំពោះការការងារដឹកនាំរបស់លោក មានការខិតខំប្រឺងប្រែង លះលង់គ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ ជាមួយភាពទទួលខុសត្រូវ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ក៏បានបង្ហោះសារដោយក្តីគោរព បំផុតចំពោះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យ៉ាងដូច្នេះថា ៖ «The best of the best and full of meaning ❤️❤️❤️❤️❤️❤️❤️ ថាមពលមហាសាលដែលមេបានផ្តល់ដល់មន្ត្រីក្រោមឱវាទគ្រប់ៗគ្នា 🙏 មន្ត្រីទាំងអស់ក្នុងខេត្ត បានអានសារនេះហើយ ពោរពេញដោយភាពកក់ក្តៅ និងបន្តយកជីវិតទៅធ្វើការងារគ្មានដែនកំណត់ 🙏🙏🙏»៕