មិនសរសើរមិនបានមែន! លោកស្នងការខេត្ត​កំពត​ ប្រើរថយន្តចល័តសម្រាប់ចេញប្រត្តិបត្តិការក្នុងការធ្វើអត្តសញ្ញាណប័ណ្តជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត

ចែករំលែក៖

ខេត្ត​កំពត​៖​ បច្ចុប្បន្ននេះ​យេីងសង្កេតឃេីញថា​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ តែងតែ​យកចិត្តទុកដាក់​ចំពោះ​គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យថ្នាក់ក្រោមជាតិអនុវត្ត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច ។ ជាពិសេស​ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។

ជាក់ស្ដែង​យោង​តាម​ការបញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានថ្លែង​ឱ្យ​ដឹង​នៅរសៀល​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ លោកបានចាត់ឱ្យមន្រ្តីជំនាញ​ ចុះធ្វើអត្តសញ្ញាណប័ណ្តជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ដោយប្រេីប្រាស់​រថយន្ត​ចល័ត​ ដែលមាន​ឧបករណ៍​គ្រប់គ្រាន់​ ដេីម្បី​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ធ្វើអត្តសញ្ញាណប័ណ្តជូនបងប្អូនប្រជាពលរដ្ឋ​។

សូមជម្រាបជូនថា​ ក្នុងគោលបំណង ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចឱ្យកាន់តែល្អប្រសើរ ជាមួយនិងការគៀគរឱ្យមានការចូលរួមអនុវត្តពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តគោលនយោបាយនេះ អនុវត្តទៅកាន់តែល្អប្រសើរ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។

...

គួរបញ្ជាក់ថា​ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុចនេះរួមមាន៖ ១. ការផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦. មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ
៧. ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print