ក្មេងស្ទាវ២ក្រុមដេញវាយគ្នាយ៉ាងអណាធិបតេយ្យត្រូវអាវុធហត្ថឃាត់ខ្លួនបាន៦នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុមត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេបានដេញវាយគ្នាពេញផ្លូវយ៉ាងអណាធិបតេយ្យហើយបណ្តាលឲ្យភាគីម្ខាងរងរបួសបាក់ជើងថែមទៀត។

...

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានក្មេងស្ទាវ២ក្រុមដេញវាយគ្នាទៅវិញទៅមកដូចរឿងហុងកុងយ៉ាងអណាធិបតេយ្យតាមដងផ្លួវបណ្តាលឲ្យភាគីម្ខាងរងរបួសបាក់ជើងត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ និងត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដែលធ្វើការល្បាតនៅក្នុងមូលដ្ឋានឃើញក៏ឃាត់បានមនុស្ស៦នាក់ និងម៉ូូតូ៣គ្រឿងយកទៅសាកសួរនៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខតែម្តង។

បើតាមប្រភពពីអាវុធហត្ថបានអឲ្យដឹងថា ភាគីបង្កមានគ្នា៥នាក់គឺទី១ឈ្មោះ ខៀវ សុធីន អាយយ១៨ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅផ្ទះជួលនៅម្ដុំទឹកថ្លា ទី២ឈ្មោះ សុខុន វីផា អាយុ១៨ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅផ្ទះជួលម្ដុំផ្សារទឹកថ្លា និងទី៣ឈ្មោះ ទូច លីទីន អាយុ១៨ឆ្នាំ មុខរបររោងចក្រ ដោយឡែក២នាក់ទៀតបានឌុបគ្នាទៅព្យាបាលនៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចដកហូតម៉ូតូ២គ្រឿងម៉ាកអាយខន ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ1AK-6062 និងមួយគ្រឿងទៀតម៉ាកគប់គ្មានស្លាកលេខ ។

ចំណែកភាគីម្ខាងទៀតដែលមានគ្នា៣នាក់វិញទី១ឈ្មោះ សុវណ្ណា រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកចាក់ភ្លេងនៅក្នុងក្លឹបម៉ូណាកូ ស្នាក់នៅម្ដុំចោមចៅ ទី២ឈ្មោះ កែវ សៀងហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសិស្ស ស្នាក់ម្ដុំផ្សារដីហុយ និងទី៣ឈ្មោះ ប៉ុល សាវឌី អាយុ១៩ឆ្នាំ មុខរបរ អ្នកចាក់ភ្លេងនៅRelax ស្នាក់នៅផ្ទះជួលម្ដុំ ផ្លូវសូឡា និងដកហូតម៉ូតូ២គ្រឿងទៀតមានម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅគ្មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាកKavasaki ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1CD-4041ផងដែរ។

បើតាមសម្ដីរបស់ភាគីខាងបង្ករបានអោយដឹងថា មុនពេលកើតហេតុក្រុមគេបាននាំគ្នាចេញពីក្លឹបប្លូហ្សូនដោយមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងតាមផ្លួវ១៩៨៦ពេលនោះក៏មានភាគីម្ខាងទៀតមានគ្នា៣នាក់បានជិះម៉ូតូ២គ្រឿងជិះបង្ហោះពីមុខពួកគេរហូតមកដល់ចំណុចកើតហេតុក្រុមបង្កបានឈប់ចាំក្រុមខ្លួននៅខាងមុខហើយបានកាន់ដុំថ្មបំណងចង់វាយក្រុមរបស់ខ្លួនពេលនោះពួកខ្លួនក៏ឈប់ហើយសួរទៅក្រុមបង្កថា «មានរឿងអីបងបានកាក់មុខខ្ញុំហើយកាន់ដុំថ្មយ៉ាងនេះ?» ហើយក៏កើតជាជម្លោះ ពេលនោះក្រុមបង្កបានរត់មកវាយក្រុមរបស់ខ្លួនរហូតដល់ភ្លើងស្តុបផ្សារដីហុយពេលនោះភាគីទាំង២ក៏បានដេញវាយមានគ្នាទៅវិញទៅមកបណ្ដាលឲ្យក្រុមខាងបង្កម្នាក់រងរបួសបាក់ជើងម្ខាងត្រូវបានបក្ខពួកជនបង្កដឹកតាមម៉ូតូយកទៅកាន់មន្ទីរពេទ្យឯកជនដែលនៅក្បែនោះ។

ក្រោយកើតហេតុក៏មានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខដែលល្បាតនៅទីនោះចុះទៅអន្តរាគមន៍និងឃាត់ខ្លួនបានភាគីទាំង២ក្រុម៦នាក់យកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ៕

467c1209-67ea-496f-9d0f-6436d06ad93a

7835de22-7d41-40ab-bd1c-1e7c56c8fcd6

039c78f5-d8f5-4d78-856f-8261edbfd432

e54f94ab-7643-4a81-8bb7-f92817a9d4e9

ef9bac9b-87c8-4feb-9d51-d6a707d284c2

6522eca9-d7a6-422e-9e6e-e80105e7cdec

5486d0c2-c031-4fa3-9b53-c4e407cd75bf

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print