ម៉ូតូzoomerxបេីកឆ្លងផ្លូវត្រូវម៉ូតូហុងដាបុកបណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

មកភ្នំពេញ៖​ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូហុងដាលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូzoomerx​ ជិះឆ្លងផ្លូវ​ កាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៤​ នៅតាមផ្លូវ៣០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់ជិះម៉ូតូម៉ាកzoomerx​ ពណ៌ក្រហមលាយខ្មៅ​ ពាក់ស្លាកលេខភ្នំពេញHP 9261 ធ្វេីដំណេីរចេញពីបុរី​ ឡុងនី​ ក្នុងទិសដៅពីលិចទៅកេីតបំណងឆ្លងផ្លូវ៣០ម៉ែត្រទៅជេីង​ខណៈដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរស់ម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្តាល1P 3026 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូងលឿនមិនប្រយ័ត្នក៏ជ្រុលបុកពេញទំហឹងបណ្តាលដួលម្ចាស់ម៉ូតូហុងដារងរបួសធ្ងន់ចំណែកម្ចាស់ម៉ូតូzoomerxរងរបួសស្រាល។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print