លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ​៖​ នាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ លោក គីម រិទ្ធី អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ បាននាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៤ម្សិលមិញនេះ​។ ដែលថវិកានេះ លោក​ គីម​ រិទ្ធី​ ផ្ទាល់ចំនួន ៨. ៩១០.០០០រៀល ថវិកាលោក គង់ ពុទ្ធីកា អគ្គនាយកអាជ្ញាធរព្រះវិហារ ៥.០០០.០០០រៀល និងថវិការបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូទូទាំងខេត្តព្រះវិហារ ១៨៦.០៩០.០០រៀល។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត​ បានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺបានបង្ហាញពីវប្បធម៌ចែករំលែក​របស់លោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួនក្នុង១ខែ៥.០០០រៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះជាលើកទី២ហើយ ដែលបានប្រមូលថវិកា​ដោយស្ម័គ្រចិត្តយកមកផ្តល់​ជូនមូល​និធិគន្ធបុប្ផាកម្ពុជា។

លោកអភិបាលខេត្ត​ បានបន្តថា ចំពោះការផ្តល់វិភាគទានដ៏សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវ និងលើកទឹកចិត្តពីសំណាក់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យបំផុសចលនាផ្សព្វផ្សាយ និងបន្តផ្តល់វិភាគទានសប្បុរសធម៌ តាមរយៈការចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែ​គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសសុខុមាលភាពរបស់កុមារ តាមរយៈការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះឡើង​ ដើម្បីចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ​គន្ធបុប្ផាទាំង៥ទីតាំង។

...

បើយោងតាមរបាយការណ៍របស់មន្ទីរគន្ធបុប្ផាខេត្តសៀមរាប បានឱ្យដឹងថា ក្នុង១ថ្ងៃសម្រាប់ផ្នែក​ពិគ្រោះជំងឺខាងក្រៅជាមធ្យមមានចំនួន ១.៤០០នាក់ ហើយសម្រាប់អ្នកជំងឺដែលកំពុង​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យមានជាង ១.០០០នាក់។ សម្រាប់១ខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ គឺផ្នែកពិគ្រោះជំងឺខាងក្រៅមានចំនួន៣ម៉ឺន៣ពាន់នាក់ជាង ​ក្នុងនោះករណីថ្មី ដែលមិនធ្លាប់​មកមន្ទីរពេទ្យគន្ធបុប្ផាសោះមានរហូតដល់ទៅជាង២ម៉ឺននាក់។ ហើយចំនួនទាំងនេះ មានការលើសលុបលើចំនួនគ្រែដែលមានមន្ទីរពេទ្យមាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print