ខេត្តកោះកុង÷បន្ទាប់ពីសមត្ថកិច្ចផ្សព្វផ្សាយដោយការបង្ហោះពត៌មានបឋមរកសាច់ញាតិជនរងគ្រោះដែលត្រូវបានឃាតករសម្លាប់ដាក់ក្នុងវ៉ាលិសនោះរួចមក បងស្រីបង្កើតជនរងគ្រោះក៏បានស្គាល់ភិនភាគប្អូនប្រុសរបស់ខ្លួន ត្រង់ចំណុចចាក់សាក់នៅចំណុចដើមដៃខាងឆ្វេង ពាក្យថា ចងចាំ០៥.០៩.២១ ក៏បានចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចប៉ូលីសស្រុក ព្រមទាំងមានសៀវភៅស្នាក់នៅមកបង្ហាញសមត្ថកិច្ចផងដែរ។
បើតាមការបញ្ជាក់បងស្រីជនរងគ្រោះឈ្មោះ ដួង ជីផា អាយុ៣៤ឆ្នាំ ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំមានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរខេត្តកោះកុង ហើយ នៅចុងឆ្នាំ២០២៣ដើមឆ្នាំ២០២៤នេះបានទៅធ្វើការងារនៅក្នុងស្កាយបាមួយកន្លែងនៅរាជធានីភ្នំពេញ ផ្នែកស៊ែកវីស ។
សមត្ថកិច្ចបញ្ជាក់ថា នៅរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ ២០២៤ បងស្រីជនរងគ្រោះសមត្ថកិច្ចបានអញ្ជើញអាចារ្យយោគីមកធ្វើពិធីបូជាសពជនរងគ្រោះនៅនៅនឹងដែលប្រទះឃើញសាកសពនោះតែម្តង ដើម្បីយកធាតុទៅធ្វើបុណ្យតាមប្រពៃណីឯលំនៅដ្ឋាន។
សូមរំលឹកថា នៅវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២០ខែមីនាឆ្នាំ២០២៤ កំលាំងមានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះ កុង សហការជាមួយកំលាំងការិយាល័យបច្ចេកទេស កំលាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ រួមនិងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តផងដែរ បានចុះពិនិត្យសាក សព នៅចំនុចក្បែរផ្លូវលេខជាតិលេខ៤៨ ស្ថិតនៅភូមិ សាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានអ្នកធ្វើដំណើររាយការណ៍ថា មានសាកសពត្រូវបានជនល្មើសវាយបែកក្បាលផ្នែកខាងមុខហើយញាត់ចូលវ៉ាលិសជ័រព័ណទឹកក្រូចហើយយកមកបោះប្លុងចោលនៅចំនុចខាងលើ ប្រហែលរយៈពេល៣ថ្ងៃមកហើយ ៕