ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅជំនុំជម្រះលើជនត្រូវចោទឈ្មោះ ស៊ែហឹរ ថាណាត់ (SAEHOE THANAT) ភេទប្រុស និឈ្មោះ ស៊ែហឹរ សោមឆាយ (SAEHOE SOMCHAI) ភេទប្រុស ជាប់ចោទពីបទល្មើសរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ មាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបាននៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
ជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៤៦៤៧ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ មានជនត្រូវចោទឈ្មោះ ស៊ែហឹរ ថាណាត់ (SAEHOE THANAT) ភេទប្រុស និឈ្មោះ ស៊ែហឹរ សោមឆាយ (SAEHOE SOMCHAI) ភេទប្រុស ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើសរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅរាជធានីភ្នំពេញ អំឡុង ឆ្នាំ២០២៣។
ដោយឡែកជុំវិញករណីនេះដែរ តំណាងអយ្យការដកហូតបានវត្ថុតាងគ្រឿងញៀនទម្ងន់ជិត ១១៩គីឡូក្រាម កម្រិតធាតុសុទ្ធចំនួន ៧១.៨៥%៕ដោយ៖តារា