ក្រសួង​ការងារ​ ​នឹង​​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ Y & W ចាប់​ពី​ម៉ោង​១រសៀល​ថ្ងៃទី២២​ មីនា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចាប់​ពី​ម៉ោង​១​រសៀល​ថ្ងៃសុក្រទី២២ ខែ​មីនា ឆ្នាំ២០២៤នេះតទៅ​ នឹងចាប់​ផ្តើម​បើក​ប្រាក់​ឈ្នួល ​និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូនកម្មករ​និយោជិត​នៅ​​រោងចក្រ​ Y & W ដោយ​ធ្វើ​ឡើង​នៅ​​សាលាខណ្ឌដង្កោ​ ក្នុង​រាជធានីភ្នំពេញ។

បើ​តាម​ការបញ្ជាក់​ពី​​អ្នក​នាំ​ពាក្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លោក​ កត្តា អ៊ន បានឱ្យដឹងថា​ មន្ត្រី​ទទួល​បន្ទុក​សម្របសម្រួលបើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំបិទបញ្ជីឈ្មោះ សណ្តាប់​ធ្នាប់ និងរបៀបរៀបរយដើម្បីសម្រួលដល់កម្មករនិយោជិតបើកប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ឱ្យ​បាន​រលូន​។​​នេះ​គឺ​ជា​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​កម្មករនិយោជិត។

...

បន្ថែមពីនេះ​ លោកអ្នក​នាំ​ពាក្យ​ ក៏បានអំពាវ​នាវ​សូម​ឱ្យ​បង​ប្អូន​កម្មករ​និយោជិត​យក​មក​ជាមួយ​នូវឯកសារដូចជាប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និង​សៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ​ឬលិខិតឆ្លងដែន និងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)​សម្រាប់បើកប្រាក់ឈ្នួល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print