ម្ចាស់ក្សត្រីនៃប្រទេសវែល Catherine Elizabeth Middleton ដែលត្រូវបានគេស្គាល់ថាជាព្រះនាង Kate បានប្រកាសកាលពីថ្ងៃទី 22 ខែមីនាថានាងមានជំងឺមហារីក ហើយកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការព្យាបាលដោយប្រើគីមីហើយបានបង្ហាញពីបំណងប្រាថ្នារបស់ព្រះនាងសម្រាប់ “ពេលវេលា ” និងភាពឯកជននៅពេលព្រះនាងបានបញ្ចប់ការព្យាបាលរបស់ព្រះនាង។
ព្រះនាង Kate បាននិយាយថា បន្ទាប់ពីការវះកាត់ពោះដោយជោគជ័យកាលពីខែមករា ការធ្វើតេស្តបង្ហាញថា ព្រះនាងមានជំងឺមហារីក។ ក្រុមគ្រូពេទ្យរាជវង្សបានណែនាំឱ្យព្រះនាងទទួលការព្យាបាលដោយប្រើគីមីបង្ការ ហើយបច្ចុប្បន្នព្រះនាងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការព្យាបាលនោះ។ យោងតាមម្ចាស់ក្សត្រី នេះជាការភ្ញាក់ផ្អើលដ៏ធំមួយ ប៉ុន្តែនាងមានសុខភាពល្អ និងរឹងមាំជាងមុនជារៀងរាល់ថ្ងៃ។
ព្រះនាង Kate មិនបានបង្ហាញខ្លួនជាសាធារណៈតាំងពីបុណ្យណូអែលមកម្ល៉េះ។ ព្រះនាងមានព្រះជន្ម 42 វស្សាមិនបានបង្ហាញពីប្រភេទជំងឺមហារីកពិតប្រាកដនោះទេ ប៉ុន្តែបានពណ៌នារយៈពេលប៉ុន្មានខែកន្លងមកនេះ ចាប់តាំងពីព្រះនាងចូលមន្ទីរពេទ្យថាជាការលំបាកសម្រាប់ព្រះនាង និងក្រុមគ្រួសារ។
ការប្រកាសអំពីស្ថានភាពរបស់ភរិយារបស់ព្រះអង្គម្ចាស់ William ត្រូវបានធ្វើឡើងនៅពេលដែលឪពុកក្មេករបស់ព្រះអង្គគឺស្តេច Charles III កំពុងទទួលការព្យាបាលជំងឺមហារីក ។ កាលពីខែកុម្ភៈ ព្រះមហាក្សត្របានបំបែកទំនៀមទម្លាប់របស់រាជវង្សជាច្រើនសតវត្ស ដោយបង្ហាញការវិនិច្ឆ័យជំងឺមហារីករបស់ទ្រង់ ដែលត្រូវបានរកឃើញបន្ទាប់ពីការព្យាបាលសម្រាប់ក្រពេញប្រូស្តាតរីកធំ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានសរសើរម្ចាស់ក្សត្រី Kate ចំពោះភាពក្លាហានរបស់ព្រះនាងក្នុងការធ្វើសេចក្តីថ្លែងការណ៍នេះ ដោយនិយាយថា ព្រះនាងមាន “សេចក្តីស្រឡាញ់ និងការគាំទ្ររបស់ប្រទេសជាតិទាំងមូល”៕ ដោយធីរីណា
រូបថត: CNN