សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក

ចែករំលែក៖

ដោយទឹកចិត្តសប្បុរសដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនលោកពូ មុំ ចេង អាយុ ៦៧ឆ្នាំ រស់នៅក្នុងខណ្ឌពោធិសែនជ័យ ដែលមានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមរុំារ៉ៃ ហើយព្យាបាលមិនជាប់លាប់ដោយសារជីវភាពខ្វះខាត ទៅទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូងនិងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រោយការពិនិត្យ ក្រុមគ្រូពេទ្យឯកទេសបេះដូងរកឃេីញថាលោកពូមានជំងឺបេះដូងរីក និងខ្សោយខ្លាំង(Dilated cardiomyopathy with LVEF 30%) ហើយក៍ធ្វើការព្យាបាលយ៉ាងយកចិត្តទុកដាក់ ។ បច្ចុប្បន្ន លោកពូបានធូរស្បើយ និងមានសុខភាពល្អប្រសើរ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍សប្បាយរីករាយ ព្រមទាំងគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងថ្លៃអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

សូមអរគុណក្រុមគ្រូពេទ្យ TYDA

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print