លួចលាក់​ជល់មាន់និងបាញ់អាប៉ោងខុសច្បាប់​ ត្រូវលោកអភិបាលខណ្ឌមានជ័យដឹកនាំកម្លាំងចុះបង្ក្រាប​ ឃាត់ខ្លួនមនុស្ស៣នាក់​ និងវត្ថុតាងមួយចំនួន

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មនុស្សចំនួន០៣នាក់​ មាន់ជល់០៣ក្បាល​ និងវត្ថុតាងមួយចំនួនទៀតត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ​ ដឹកនាំដោយលោក​ សេង​ គន្ធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័យ​ ធ្វេីការឆ្មក់បង្ក្រាបបាននាព្រឹកថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២៤​ នៅភូមិដំណាក់ដំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ទីតាំងជល់មាន់​ និងបាញ់អាប៉ោងខុសច្បាប់ខាងលេីនេះ​ តែងតែមានក្រុមអ្នកញៀនល្បែងមកលួចលាក់​ ណាត់គ្នា​មកលេង​ និងរំខានដល់អ្នករស់នៅជិតខាងផងដែរ​ ។ ប៉ុន្តែ​ បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាម​ លោក​ សេង​ គន្ធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័យ​ បានដាក់កម្លាំងសម្ងាត់តាមដាន​ រហូតធ្វេីការឆ្មក់បង្ក្រាប​ ដោយចាប់បានមាន់ជល់០៣ក្បាល​ ,​ មនុស្ស ៣នាក់,​អាប៉ោង១ឈុត​ ,បៀ១ហូ​ និងម៉ូតូ ៤គ្រឿង​ ។
​ ក្រោយពីអាជ្ញាធរខណ្ឌមានជ័យធ្វេីការបង្ក្រាបរួចរាល់​ ក៏បានប្រគល់មនុស្សទាំង០៣នាក់​ និងវត្ថុតាងទាំងប៉ុន្មានខាងលេី​ ប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីចាត់ការបន្តតាមច្បាប់​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print