បុរសម្នាក់ គ្រាន់តែគេសួររកឈ្មោះ  ប្រើហិង្សា ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមកសាកសួរ បន្ទាប់ពីបានប្រើហឹង្សា វាយទៅលើ ជនរងគ្រោះ បង្កការភ្ញាក់ផ្អើល ពេញរោងល្ខោន បណ្ដាលអោយរងរបួស គ្រាន់តែគេសួររកឈ្មោះ  របស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ខែមិនាឆ្នាំ២០២៤  នៅត្រង់ចំនុចវាលស្រែ ក្នុងពិធីបុណ្យបច្ច័យបួនមានដាក់សិល្បិ៍ះល្ខោន ស្ថិតនៅភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាម សមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះឡឹក ជីវន្ត  អាយុ១៨ឆ្នាំ មុខរបរកម្មលើក ភេសជ្ជៈ រស់នៅភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះ ម៉ៅ នឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិតាខេង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

ប្រភពបន្តថា មុនកើតហេតុ នៅផ្ទះអ្នកភូមិ មានពិធីបុណ្យបច្ច័យបួន ដោយនៅពេលយប់ ម្ចាស់បុណ្យមានដាក់សិល្បិ៍ះល្ខោនបាសាក់ ដើម្បីអោយបងប្អូន ក្នុងភូមិមកមើលទស្សនាកំសាន្ត។

ប្រភពបន្តថាខណះកំពុងមើលល្ខោន ស្រាប់តែបុរសម្នាក់ គ្រាន់តែគេសួររកឈ្មោះ  ខ្លួន ក៏កើតជាហឹង្សា
បានវាយ ជនរងគ្រោះ ជាច្រើនដៃ បណ្ដាលអោយរងរបួសបែកមាត់ និង ជាំចិញ្ចើម ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

...

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល រីឯជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្ដិ៍រដ្ឋបាលឃុំស្វាយចេក ដើម្បី ចាត់ការបន្តតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print