យុទ្ធនាការ​រយៈពេល​ពី​ស​ប្តា​ហ៍​របស់​កងទ័ព​ឆា​ដ​សម្លាប់​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​១១៧​នាក់

ចែករំលែក៖

ប្រទេស​ឆា​ដ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ថា​ កងទ័ព​របស់​ខ្លួន​បាន​សម្លាប់​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​១១៧​នាក់​ អំឡុង​ពេល​២​ស​ប្តា​ហ៍​ក្នុង​យុទ្ធនាការ​ដើម្បី​បោសសម្អាត​នៅ​តាម​ដែន​កោះ​នានា​ស្ថិត​នៅ​តាម​ដង​ទន្លេ​Lake​ Chad​ ដែល​ក្រុម​ឧទ្ទាម​ប្រើប្រាស់​សម្រាប់​ជាទី​តាំង​លាក់ខ្លួន​ និង​ជាទី​តាំង​បន្ទាយ​ដើម្បី​ធ្វើ​សកម្មភាព​វាយប្រហារ​នោះ​ ។​

sew

​ប្រទេស​ឆា​ដ​ បាន​ដាក់​ពង្រាយ​កងទ័ព​រាប់​ពាន់​នាក់​ ព្រម​ជាមួយ​ដោយ​កងកម្លាំង​មក​ពី​ប្រទេស​ជិតខាង​ ដូច​ជា​កងទ័ព​មក​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​,​ កា​មឺ​រុន​ និង​ណៃ​ជឺ​ផង​ដែរ​ដើម្បី​តស៊ូ​ប្រឆាំង​ជាមួយ​ក្រុម​ឧទ្ទាម​ដែល​ផ្ទុះ​ការ​បះបោរ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លង​មក​ ។​

​លោក​ Azem​ Bermandoa​ អ្នកនាំពាក្យ​របស់​កងកម្លាំង​យោធា​របស់​ប្រទេស​ឆា​ដ​បាន​ថ្លែង​ថា​ «​យើង​បាន​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម​១១៧​នាក់​ ក្នុង​ប្រតិបត្តិការ​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មកនេះ​។​ កម្លាំង​របស់​យើង​បាន​បាត់បង់​ជីវិត​២​នាក់​ និង​ច្រើន​នាក់​រង​របួស​»​ ។​ ប្រភព​បន្ត​ថា​ កម្លាំង​ទាហាន​សម្ពន្ធមិត្ត​បាន​រឹបអូស​ទូក​ជា​ច្រើន​គ្រឿង​ និង​អាវុធ​យុទ្ធោបករណ៍​ជា​ច្រើន​ទៀត​របស់​ក្រុម​ឧទ្ទាម​ អំឡុង​ពេល​ធ្វើ​ប្រតិបត្តិការ​នោះ​ផង​ដែរ​ ។​

​ក្រុម​បូ​កូ​ហា​រ៉ា​ម​ ដែល​ហៅ​ខ្លួនឯង​ថា​ជា​រដ្ឋ​អិ​ស្លា​ម​ស្ថិត​នៅ​ខេត្ត​អាហ្វ្រិក​ភាគ​ខាងលិច​ ISWAP​ បាន​ប្រកាស​ចុះចូល​ស្មោះស្ម័គ្រ​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ដែល​កំពុង​គ្រប់គ្រង​ដែនដី​ភាគច្រើន​របស់​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ។​ ក្រុម​បូ​កូ​ហា​រ៉ា​ម​នេះ​បាន​បង្កើន​សកម្មភាព​វាយប្រហារ​នៅ​តាម​បណ្តា​ប្រទេស​ស្ថិត​តាម​ដង​ទន្លេ​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ទើប​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​ចង​សម្ពន្ធមិត្ត​ពី​កងកម្លាំង​យោធា​នៅ​ក្នុង​តំបន់​ដើម្បី​ធ្វើ​សកម្មភាព​ទប់ទល់​ និង​បោសសម្អាត​វិញ​ ។​

​កាលពី​ស​ប្តា​ហ៍​មុន​នេះ​ ក្រុម​ឧទ្ទាម​សង្ស័យ​ថា​ ជា​ក្រុម​របស់​បូ​កូ​ហា​រ៉ា​ម​បាន​ធ្វើ​សកម្មភាព​វាយឆ្មក់​ចូល​ទៅ​កាន់​ភូមិឋាន​ដែល​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​តាម​ដង​ទន្លេ​នោះ​ ៕​

...

sew14

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print