រុស្ស៊ី ៖ សហរដ្ឋអាមេរិក “បិទបាំង” សម្រាប់អ៊ុយក្រែន ពាក់ព័ន្ធការវាយប្រហារភេរវកម្ម

ចែករំលែក៖

អនុប្រធានាធិបតីអាមេរិក លោក ហារីស បានច្រានចោលសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ពូទីន ដែលថាអ៊ុយក្រែនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មនៅរោងមហោស្រពជាយក្រុងម៉ូស្គូ។ ក្រសួងការបរទេសរុស្ស៊ីបានឆ្លើយតបថា មានកត្តាទាំងដោយផ្ទាល់និងដោយប្រយោលដែលបង្ហាញថា សហរដ្ឋអាមេរិក “បិទបាំង” សម្រាប់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារភេរវកម្មនៅអគារ Crocus City Hall កាលពីថ្ងៃទី 22 ខែមីនា។

រុស្ស៊ីបានបង្ហាញមុខចំពោះតុលាការនូវជនសង្ស័យបួននាក់ដែលគេចោទថាជាជនដៃដល់និង ពាក់ព័ន្ធជាមួយនឹងអ៊ុយក្រែនក្នុងអំពើវាយប្រហារសាលប្រគំតន្ត្រី Crocus City Hall ដែលសម្លាប់ មនុស្សយ៉ាងហោច១៣៧នាក់និងបង្ករបួសជាងមួយរយនាក់។ ការវាយប្រហារលើសាលប្រគំតន្ត្រីមួយលើទឹកដីរុស្ស៊ីកាលពីយប់ជ្រៅថ្ងៃសុក្រ ត្រូវបានក្រុម IS អះអាងការទទួលខុសត្រូវ ប៉ុន្តែមេដឹកនាំរុស្ស៊ីបានថ្លែងថាជនពាក់ព័ន្ធដៃដល់ យ៉ាងហោច៤នាក់ត្រូវបានចាប់ខ្លួន គ្រាដែលពួកគេកំពុងរត់គេចចង់ឆ្លងព្រំដែនចូលទឹកដីអ៊ុយក្រែន។
គ្រាដែលមានព័ត៌មានជុំវិញអំពើវាយប្រហារនៅក្នុងសាលប្រគំតន្ត្រីក្រុងមូស្គូបានផ្ទុះឡើង កាលពីយប់ថ្ងៃសុក្រទី២២មីនារួចមកនោះ, អ៊ុយក្រែនបានដឹងថា តើនឹងមានអ្វីកើតឡើងចំពោះខ្លួនមិនខានឡើយ។ រុស្ស៊ីបានបន្ទោសថា គឺរដ្ឋាភិបាលក្រុងគៀវដែលស្ថិតនៅពីខាងក្រោយការវាយប្រហារសាលប្រគំតន្ត្រី Crocus City Hall ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោច១៣៧នាក់និងច្រើនរយនាក់ទៀតរងរបួស។
ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរ ពូទីន បានថ្លែងថា គេបានចាប់ខ្លួនមនុស្ស១១នាក់ក្នុងនោះបួននាក់ដែលគេជឿថាជាជនដៃដល់ក្នុងអំពើវាយប្រហារដាក់លើសាលប្រគំតន្ត្រីដែលមានមនុស្សចូលរួមជាង៦ពាន់នាក់ បណ្តាលឱ្យស្លាប់និងរបួសនិងធ្វើឱ្យឆេះខូចខាតទីសាលវប្បធម៌របស់រុស្ស៊ីថែមទៀត។
ជនសង្ស័យដៃដល់ទាំងបួននាក់នោះ ត្រូវបានគេចាប់ខ្លួនក្នុងពេលដែលពួកគេបានព្យាយាមបម្រុងគេចខ្លួនចេញទៅទឹកដីអ៊ុយក្រែន បើទោះបីជាមានសេចក្តីរាយការណ៍ និយាយថា ការវាយប្រហារដាក់មកលើសាលប្រគំតន្ត្រីនោះ គឺជាអំពើរបស់ក្រុមIS Islamic State Group ដែលពួកគេបានអះអាងលើការវាយប្រហារដាក់លើសាលប្រគំតន្ត្រីនោះក៏ដោយ។ ក្រុម IS ថែមទាំងបានបញ្ចេញក្រាហ្វិកវីដេអូ បង្ហាញនូវអំពើបង្ហូរឈាម ដែលបានថតលើកាមេរ៉ាជាមួយនឹងសំឡេងស្រែករបស់ពួកក្រុមភេរវករដែលស្រែកថា «ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត» នោះថែមទៀត ប៉ុន្តែរដ្ឋាភិបាលវិមានក្រឹមឡាំង មិនបានបំបែរអារម្មណ៍ងាកចេញពីការស្រាវជ្រាវរបស់ខ្លួនដោយសារតែ រូបភាពទាំងនេះឡើយ ហើយបើសូម្បីតែសហរដ្ឋអាមេរិកក៏និយាយ ជឿថាអំពើវាយប្រហារកាលពីយប់ថ្ងៃសុក្រនោះ គឺជាទង្វើរបស់ក្រុមជ្រុល និយមឥស្លាម នោះក៏ដោយ។ សហរដ្ឋអាមេរិកថែមទាំងបានបញ្ជាក់ទៀតថា គេធ្លាប់បានប្រាប់ជុំ វិញនូវ ព័ត៌មានសម្ងាត់មួយពាក់ព័ន្ធនៃគំរោងការណ៍ចង់ធ្វើការវាយប្រហារនេះដើម្បីឱ្យគេបានដឹងនិង ត្រៀមទុកដើម្បីបង្កាផងដែរ កាលពីដើមខែមីនាឆ្នាំ២០២៤ ប៉ុន្តែសេចក្តីរាយការណ៍ និយាយ ថារដ្ឋាភិបាលវិមានក្រឹមឡាំងបានទាត់ចោលចំពោះព័ត៌មានសម្ងាត់នោះ ដោយចាត់ទុកថា វាជាសម្តីឃោសនានិងជាការប៉ុនប៉ងចង់រំខានឆាឆៅ នៅក្នុងការបោះឆ្នោតសកលរបស់រុស្ស៊ី៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print