មហាសន្និបាតបក្សសាធារណរដ្ឋ មានការបែកបាក់យ៉ាងខ្លាំង

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ គណបក្សសាធារណរដ្ឋបានបើកមហាសន្និបាតទូទាំងប្រទេសនៅទីក្រុង Cleverland រដ្ឋ Ohio ដើម្បីជ្រើរើសយកបេក្ខភាពប្រធានាធិបតី និងអនុប្រធានាធិបតី តំណាងឲ្យគណបក្សនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ។

...

ចូលរួមនៅក្នុងមហាសន្និបាតបក្សលើកទី៤១ មានសមាជិកជិត ៥ពាន់នាក់ចូលរួម។ មហាសន្និបាតនេះធ្វើឡើងរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃតី២១ ខែកក្កដា ។

ចំណុចសំខាន់នៅក្នុងមហាសន្និបាតលើកទី៤១ រួមមាន នាំអាមេរិកឆ្ពោះទៅរកសាមគ្គីភាព ហើយបេក្ខភាព ដូណាល់ត្រាំ និងមេដឹកនាំគណបក្សនឹងលើកឡើងពីទស្សននយោបាយដឹកនាំប្រទេសជាតិឆ្លងផុតពីឧបសគ្គនាពេលនេះ។

ប៉ុន្តែមហាសន្និបាតលើកនេះបង្ហាញពីការបែកបាក់ជាច្រើន ក្រោយពេលដែលអ្នកនយោបាយល្បីៗជាច្រើនរូបដូចជា សមាជិកព្រិទ្ធសភា លោក John McCain  អភិបាលរដ្ឋ Ohio លោក John Kasich អតីតប្រធានាធិតីប៊ូស និងបេក្ខភាពប្រធានាធិបតីអាមេរិកឆ្នាំ២០១២ លោក មីតរ៉ូមនី និងសមាជិកជាច្រើនទៀតប្រកាសមិនចូលរួមសន្និបាតនោះឡើយ។ សកម្មភាពទាំងនោះគឺជាការប្រឆាំងទៅនិងបេក្ខភាពលោក ដូណាល់ត្រាំ ដែលក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្ស ។ នៅខាងក្រៅនៃសាលសន្និបាតមានមនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងផងដែរ។

ក្រោយយុទ្ធនាការបោះឆ្នោតកន្លងមកលោក ដូណាល់ត្រាំ ទទួលបានជ័យជំនៈដើម្បីក្លាយទៅជាបេក្ខភាពប្រធានាធិបតីដំណាងឲ្យគណបក្សសាធារណរដ្ឋ ។ អំពីទ្រឹស្តីគណបក្សអាចជ្រើសរើសបេក្ខភាពផ្សេទៀតដើម្បីបោះឆ្នោតឲ្យក្លាយជាតំណាងប្រសិនបើលោក ត្រាំ បាត់បង់ការគាំទ្រ ប៉ុន្តែរឿងនោះមិនអាចទៅរួចឡើយដោយនៅក្នុងបក្សមានមនុស្សជាច្រើនគាំទ្រលោក ត្រាំ ។

លោក ត្រាំ កន្លងមកក៏បានប្រកាសជ្រើរើសអភិបាលរដ្ឋ Indiana លោកMike Pence ធ្វើជាបេក្ខភាពអនុប្រធនាធិបតីសម្រាប់គណបក្សសាធារណរដ្ឋ។

ចំណែកគណបក្សប្រជាធិបតេយ្យវិញនឹងត្រូវបើកមហាសន្និបាតបក្សនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា នៅទីក្រុង Philadelphia ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិតីនិងអនុប្រធានាធិបតីផងដែរ។

ចំពោះគណបក្សប្រជាធិបតេយ្យវិញដូចជាមិនមានរឿងអ្វីជម្រោងជម្រះនោះឡើយដោយសមាជិកទាំងអស់បានគាំទ្រឲ្យលោកស្រី ហ៊ីលឡារីគ្លីនតុន ជាបេក្ខភាពប្រធានាធិបតីតំណាងឲ្យបក្សសម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខ។

លោកស្រី គ្លីនតុន ទទួលបានការគាំយ៉ាងច្រើនពីមហាជនតាមការស្តង់មតិ ទាំងនោះហើយអាចជួយឲ្យលោកស្រីទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតនាខែវិច្ឆិការខាងមុខ៕

1 (1)

1 (2)

ប្រែសម្រួល៖ មែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print