កិច្ចប្រជុំក្រុមការងារ ពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រមូលចំណូលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ដោយរួមមានថ្នាក់ដឹកនាំពី អគ្គនាយកដ្ឋានរដ្ឋបាល និងហរិញ្ញវត្ថុ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចអន្តរក្រសួង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចដឹកនាំរបស់ លោក យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

កិច្ចប្រជុំនាព្រឹកនេះ គឺជាចំណាប់ផ្តើមបើកការពិភាក្សា ក្នុងកម្រិតក្រុមការងារចំពោះកិច្ចអន្តរក្រសួង ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅអំពីវឌ្ឍភាពការងារ និងបញ្ហាប្រឈមនានា សំដៅតម្រង់ទិសជាក់លាក់មួយ សម្រាប់ដាក់ចេញនូវដំណោះស្រាយ និងការធ្វើឱ្យប្រសើឡើងនូវការគ្រប់គ្រងការផ្តល់សេវា និងការប្រមូលចំណូលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអាចធានានិរន្តភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print