ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ១២នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៤នេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ១២នាក់​ និងកើតឡើងចំនួន ០៦លើក។ ដូច្នេះ​គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបញ្ជាក់ថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ខាងលេីនេះ​ បានកើតឡើងចំនួន ០៦លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០០នាក់), រងរបួសសរុប ១២នាក់ (ស្រី ០៧នាក់), រងរបួសធ្ងន់ ០៤នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៨នាក់ (ស្រី ០៥នាក់) និងមិនពាក់មួកសុវត្ថិភាព ០៩នាក់ (យប់ ០៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) , មិនគោរពសិទិ្ឋ ០៣លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០៥នាក់)និង មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០០នាក់, ធ្ងន់ ០៣នាក់, ស្រាល ០៣នាក់)។

...

ជាមួយគ្នានោះ​ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print