លទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរបស់ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយសហគមន៍អឺរ៉ុប

ចែករំលែក៖

យុទ្ធនាការសម្អាតទន្លេមេគង្គ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans បានអញ្ជើញជាកិត្តិយសក្នុងយុទ្ធនាការសម្អាតទន្លេមេគង្គ និងដាំដើមឈើនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលបានសហការរៀបចំដោយអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) និងមានអ្នកចូលរួមប្រមាណជាង៤០០នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលជាផ្នែកមួយនៃសប្តាហ៍ការទូតបៃតងរបស់សហភាពអឺរ៉ុបឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលខេត្តសៀមរាប ខេត្តបាត់ដំបង តំណាងអ្នកពាក់ព័ន្ធ ដៃគូសហការអាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋជាច្រើននាក់ ដាំដើមឈើចំនួនជាង២ពាន់ដើម ដើម្បីដាំស្ដារព្រៃលិចឡើងវិញនៅតំបន់ភ្លើងឆេះព្រៃលិចទឹក ក្នុងតំបន់ទន្លេសាប ក្នុងភូមិសាស្រ្តឃុំព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ដោយឡែក ភាពបៃតងនៅតាមសាលារៀន គឺជាសង្ឃឹមរបស់សិស្សានុសិស្ស និងយុវជនជំនាន់ថ្មី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប និងកម្ពុជាបានប្តេជ្ញាចិត្តរួមគ្នាផ្តល់កូនឈើ និងដាំដើមឈើជាមួយគ្នា ដើម្បីផ្សព្វផ្សាយ និងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន និងលើកបង្ហាញពីគំរូល្អៗ ក្នុងការដាំ ការថែរក្សាការពារដើមឈើ ដើម្បីឈានឆ្ពោះទៅគោលដៅរួម គឺសម្រេចបាននូវគម្របព្រៃឈើជាង ៦០%នៅក្នុងឆ្នាំ២០៥០។ ពិធីដាំដើមឈើជានិមិត្តរូប និងពង្រឹងភាពជាដៃគូដើម្បីភាពបៃតងនៅកម្ពុជានេះ បានប្រារព្ធឡើងនៅសាលាបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ជូតា អឺភីលៃនិន (Utta Urpilainen) ស្នងការអឺរ៉ុបដើម្បីភាពជាដៃគូអន្តរជាតិ។

...

តាមរយៈការផ្តល់កិច្ចសហការគាំទ្រយ៉ាងកក់ក្តៅរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans បានផ្ញើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលបានផ្តល់កិច្ចសហការយ៉ាងល្អដល់សហគមន៍អឺរ៉ុប ក្នុងកិច្ចការងារបរិស្ថាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print