ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពចូលលួចទូរស័ព្ទពីបុរសម្នាក់បានសម្រេចរួចគេចខ្លួនបាត់អស់រយះពេល៨ថ្ងៃទៅហេីយខណៈត្រឡប់មកវិញដេីរកាត់មុខផ្ទះជនរងគ្រោះទេីបជនរងគ្រោះឃាត់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង ២១ និង ១៥នាទីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នៅចំណុចផ្ទះជួល ស្ថិតនៅភូមិ ជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១.ឈ្មោះ ឯម ខាន់ណា ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
ទី២.ឈ្មោះ ថុន សំណាង ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
ចំណែកជនរងគ្រោះឈ្មោះ ឡោ សុធា ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ ទូរស័ព្ទម៉ាក Oppo មួយគ្រឿង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ២០នាទី មុនពេលកើតហេតុ ជនរងគ្រោះ បានទុកទូរស័ព្ទដៃម៉ាក Oppo នៅលើធុងទឹកកកក្រោមសំយ៉ាបមុខផ្ទះ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចហើយក៏ដឹកទឹកកកយកទៅឱ្យម៉ូយដោយភ្លេចទូរស័ព្ទនោះនៅលើធុងទឹកកក លុះ ពេលត្រលប់មកផ្ទះវិញ ស្រាប់តែបាត់ទូរស័ព្ទតែម្តង ភ្លាមនោះឈ្មោះ ម៉ា អឿន ដែលនៅផ្ទះជាប់គ្នា បានប្រាប់ថាឃើញជនសង្ស័យ ភេទស្រី អាយុប្រហែលជាង ២០ឆ្នាំ បានដើរចូលក្នុងផ្ទះលួចទូរស័ព្ទទៅបាត់ហើយ រហូតដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ១៥នាទី ជនសង្ស័យដើរកាត់មុខផ្ទះ របស់ជនរងគ្រោះ រួចហើយជនរងគ្រោះនិងឈ្មោះ ម៉ា អឿន ធ្វើការឃាត់ខ្លួនជនសង្ស័យសួរនាំ រួចប្រគល់ ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ