ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៥នាក់ត្រូវបានកម្លាំងជំនាញស្រុកព្រៃកប្បាស សហការជាមួយកម្លាំងជំនាញស្នងកការដ្ឋាននគរបាលខេត្តតាកែវ ធ្វេីការឃាត់ខ្លួន បន្ទាប់ពីធ្វេីសកម្មភាពលួចមានស្ថានទម្ងន់ទោស (ធាក់ផ្តួល និងវាយយកម៉ូតូ ,ទូរស័ព្ទ )នៅវេលាម៉ោង០៣,១៨នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ នេះបេីយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងប្រតិបត្តិការមុនធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបាន គឺមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
គួរបញ្ជាក់ថា នៅវេលាម៉ោង០៣,១៨នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ មានករណី អំពេីលួចមានស្ថានទម្ងន់ទោស (ធាក់ផ្តួល និងវាយយកម៉ូតូ) កេីតឡេីង បង្កដោយជនសង្ស័យមានគ្នា ០៥នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូចំនួន ០៣គ្រឿង បានធ្វេីសកម្មភាពធាក់ផ្តួលម៉ូតូ និង វាយជនរងគ្រោះឈ្មោះ ណុច ដារ៉ាជន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាខូយ ឃុំជេីងគួន ស្រុកសំរោង ខេត្តតាកែវ ហេីយយកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-8986 និងទូរស័ព្ទ០១គ្រឿងម៉ាកអូប៉ូ រួចគេចខ្លួនបាត់ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូ តាមផ្លូវម្នាក់ឯង ។
ក្រោយពីទទួលបានព័ត៍មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្តាញ់ បានចុះដល់កន្លែងកេីតហេតុ និងធ្វេីការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៦ ខែឆ្នាំដដែល កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងចំណោម ០៥នាក់៖ ១/ឈ្មោះ ម៉េង ឈាងលី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍លេី ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល ២/ឈ្មោះ ជា លីណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់មកកម្លាំងយេីង បាននាំខ្លួនជនសង្ស័យទាំង០២នាក់ខាងលេី យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដេីម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ