រថយន្តTOYOTA PRIUS ប្រើប្រាស់ ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូស្លាប់ស្ត្រីម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ រវាង រថយន្តTOYOTA PRIUS ប្រើប្រាស់ ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូយ៉ាងពេញទំហឹងលាន់សូរដូច រន្ទះបណ្ដាលអោយ

ស្លាប់ស្ត្រីម្នាក់នៅស្រុករមាសហែក។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤៧នាទីព្រលប់ ថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូចន្លោះគីឡូម៉ែត្រលេខ៥០និង៥១   ត្រង់ចំណុចភូមិត្រពាំងស្មាច់ ឃុំអណ្ដូងក្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីដែលស្លាប់មានឈ្មោះ គង់ សារ៉ូត   អាយុ ៥៦ឆ្នាំ មុខរបរកសិករ  រស់នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ កណ្ដាល ១H-៥៣១៩ ខូចខាតយ៉ាងដំំណំ។

ចំណែកអ្នកបើក រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ស៊េរី2008 ពាក់ស្លាកលេខ ភ្នំពេញ 2BE-2398 មិនត្រូវបានស្គាល់អត្តសញ្ញាណក្រោយបង្កហេតុឃើញសភាពការណ៏មិនស្រួលក៏បានរត់គេចខ្លួន។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ កណ្ដាល ១H-៥៣១៩ ដោយធ្វើដំណើរពីទិសខាងលិច ចេញពីផ្ទះកូន ឡើងលើផ្លូវ ក្នុងគំនូសម៉ូតូ ស្រាប់តែមានរថយន្ត ម៉ាក TOYOTA PRIUS ពណ៌ស ស៊េរី2008 ពាក់ស្លាកលេខ ភ្នំពេញ 2BE-2398
ធ្វើដំណើរ ពីទិសខាងជើងមកត្បូងប្រើប្រាស់ ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

...

ក្រោយមក សាកសព  ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិង ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print