ខេត្តប៉ៃលិន÷ នគរបាលស្រុកសាលាក្រៅ
បានឱ្យដឹងថា មានបុរសម្នាក់ជិះម៉ូតូមិនប្រុងប្រយ័ត្តបើកក្នុងល្បឿនលឿនជ្រុលធ្លាក់ព្រៃ ដួលខ្លួនឯង នៅវេលាម៉ោង០៦
និង៣០នាទីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី (ជិះម៉ូតូដួលដោយខ្លួនឯង) បណ្តាលអោយរងរបួសមនុស្សចំនួន ០១នាក់ធ្ងន់ ទិសដៅពីត្បូងទៅជើង នៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិ ភ្នំស្ពង់ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ០១នាក់ និងខូចម៉ូតូ ០១ គ្រឿងធ្ងន់។
សមត្ថកិច្ចនគរបាលជំនាញស្រុកបានបន្ត
ថា ជនរងគ្រោះឈ្មោះ អុី រតនា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរទាហាន រស់នៅភូមិ សួនអំពៅកើត សង្តាត់ ប៉ៃលិន ក្រុង ប៉ៃលិន ខេត្ត ប៉ៃលិន។ ម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B.2544 ពាក់មួកសុវត្ថិភាព។
+ មូលហេតុនៃគ្រោះថ្នាក់:
– កត្តា: មនុស្សបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។
+ បច្ចុប្បន្ន ជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះ បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូត្រូវបានយកសាច់ញាតិយកទៅជួសជុល៕ ដោយ÷ស សារ៉េត