“គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលមានថវិកាសរុបចំនួន ៤ ៤០០ ០០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ហើយជំនួយនេះត្រូវបានអនុម័តជាផ្លូវការនៅចុងខែមីនានេះ

ចែករំលែក៖

ភ្នំពេញ ៖ ប្រទេសចិន សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រ CMAC ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” សម្រាប់ឆ្នាំ២០២៤ ហើយ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលមានថវិកាសរុបចំនួន ៤ ៤០០ ០០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ហើយជំនួយនេះត្រូវបានអនុម័តជាផ្លូវការនៅចុងខែមីនា ឆ្នាំ២០២៤ នេះ ៕

សូមបញ្ជាក់ថា ៖ បើតាមការឱ្យដឹងពី លោក ហេង រតនា អគ្គនាយក CMAC នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ រដ្ឋាភិបាលសារធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលមានថវិកាសរុបចំនួន ៤ ៤០០ ០០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ហើយជំនួយនេះត្រូវបានអនុម័តជាផ្លូវការនៅចុងខែមីនានេះ។

លោក ហេង រតនា បានបញ្ជាក់បន្ថែមថា ៖ គម្រោងក្នុងឆ្នាំ២០២៤នេះ មានផែនការបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដោយផ្ដោតលើសកម្មភាពសំខាន់ៗដូចជា ទី១ ការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង ៣ ៤០០ហិកតា ទី២ ការស្រាវជា្រវ និងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងគ្រាប់បែកចង្កោមចំនួនប្រមាណ ៩ ០០០ពហុកោណ (ទីតាំង) និងទី៣ ការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីនចំនួនជាង ៣០០គោលដៅ។ គម្រោងនេះផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់។

គួរបញ្ជាក់ថា នេះជាគម្រោងជំនួយឆ្នាំទី២ នៃគម្រោងជំនួយរយ:ពេល៣ឆ្នាំ មីនា ២០២៣-កុម្ភៈ ២០២៦ ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣,២លានដុល្លារអាមេរិក។

សូមរម្លឹកផងដែរថា ក្រោមគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តដោយអាជ្ញាធរមីន និង CMAC កម្ពុជារំពឹងថានឹងសម្រេចគោលដៅរួមមួយ គឺកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ ហើយគោលដៅឆ្នាំ២០២៥ គឺជាគោលដៅដែលមន្រ្តីគ្រប់ជាន់ថ្នាក់មានការប្តេជ្ញាចិត្តខ្ពស់។
លោក ហេង រតនា អគ្គនាយក CMAC បានបង្ហោះលើផេកផ្លូវការកាលពីម្សិលមុិញថា ៖ សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលសារធារណរដ្ឋប្រជាមានិតចិនដែលបានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនដល់រាជរដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាពCMAC​ ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលមានថវិកាសរុបចំនួន៤.៤០០.០០០​ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៤​ ដែលបានអនុម័តផ្តល់ជំនួយនេះជាផ្លូវការនៅចុងខែមីនានេះ។ គំរោងក្នុងឆ្នាំ២០២៤​នេះ មានផែនការបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន៣រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដោយផ្ដោតលើសកម្មភាពសំខាន់ៗដូចជា ៖ ១) ការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ សង្គ្រាមចំនួនជាង៣.៤០០ហិកតា ៖ ២) ការស្រាវជា្រវនិងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមនិងគ្រាប់បែកចង្កោមចំនួនប្រមាណ៩០០០ពហុកោណ​(ទីតាំង)​ ៖ និង ៣) ការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន​ចំនួនជាង៣០០គោលដៅ​។ គំរោងនេះផ្តល់ផលប្រយោជន៍ដោយផ្ទាល់និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ៧០មុឺននាក់។
សូមបញ្ជាក់ថា​ នេះជាគំរោងជំនួយឆ្នាំទី២នៃគំរោងជំនួយរយ:ពេល៣ឆ្នាំ​មីនា២០៣-កុម្ភៈ​ ២០២៦​ ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន១៣.២លានដុល្លារអាមេរិក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print