ក្រសួងអប់រំ នឹងរៀបចំសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ ឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនបុគ្គលិកអប់រំ និងសាធារណជន ជ្រាបថា៖ ក្រសួងនឹង រៀបចំសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និង ទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ រយៈពេល ៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង-ស្ថាប័ន ប្រតិភូរាជធានី ខេត្ត ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងអង្គការ មិនមែនរដ្ឋាភិបាល សរុប ២០០០នាក់។

១- ពិធីបើកអង្គសន្និបាត នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

២- ពិធីបិទអង្គសន្និបាត នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ដំណើរការនៃអង្គសន្និបាត នឹងមានការផ្សាយផ្ទាល់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook) ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបុគ្គលិកអប់រំ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមតាមដាន ព្រមទាំងចែករំលែកការផ្សាយផ្ទាល់ នៃអង្គសន្និបាតនេះឱ្យបានទូលំទូលាយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print