មន្រ្តីជំនាញអធិការកិច្ចម្ហូបអាហារ ចុះត្រួតពិនិត្យជាហូរហែទៅលើទំនិញដែលជាគ្រឿងឧបភោគ បរិភោគ ជាពិសេសទំនិញបម្រើដល់សេចក្ដីត្រូវការជាប្រចាំរបស់អ្នកប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីធានា និងលើកកម្ពស់ការយល់ដឹងអំពីការលក់ដូរទំនិញម្ហូបអាហារដែលមានសុវត្ថិភាពជូនអ្នកប្រើប្រាស់ មន្រ្តីជំនាញបានចុះត្រួតពិនិត្យទំនិញតាមទីផ្សារ និងអប់រំបន្ថែមជូនអាជីវករ ។

សូមបញ្ជាក់ថា ៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ ប្រធានសាខា ក.ប.ប. ដែលជាមន្រ្តីជំនាញអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចុះត្រួតពិនិត្យជាហូរហែទៅលើទំនិញដែលជាគ្រឿងឧបភោគ បរិភោគ ជាពិសេសទំនិញបម្រើដល់សេចក្ដីត្រូវការជាប្រចាំរបស់អ្នកប្រើប្រាស់ដែលចរាចរនៅលើទីផ្សារនាពេលបច្ចុប្បន្ន និងអប់រំដល់អាជីវករឱ្យយល់ជ្រួតជ្រាបអំពីទំនិញដែលមានសុវត្ថិភាព និងមិនមានសុវត្ថិភាពមុននឹងលក់ជូនអ្នកប្រើប្រាស់​ និងជៀសវាងការលក់ទំនិញពុំត្រឹមត្រូវតាមបទប្បញ្ញត្តិ ពោលគឺទំនិញមានហានិភ័យ និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ពិសេសប្រឈមនឹងទោសទណ្ឌផងដែរ។

សកម្មភាពនៃការត្រួតពិនិត្យរួមមានផ្សារ ឃ្លាំង ម៉ាតលក់ទំនិញ និងផ្ទះលក់ទំនិញជាលក្ខណៈគ្រួសារជាដើម ដើម្បីធានាថាទំនិញទាំងនោះមានសុវត្ថិភាពសម្រាប់បងប្អូនដែលជាវយកទៅប្រើប្រាស់ ពិសេសទទួលទានតែម្ដង។ ក្នុងនោះមន្រ្តីជំនាញក៏បានដកហូតផលិតផលខូចគុណភាពមួយចំនួនយកកម្ទេចចោលបានទាន់ពេលវេលា និងស្រង់សំណាកគំរូប្រមាណ ៩ប្រភេទយកទៅពិសោធន៍បន្ថែមផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print