គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៨ មីនា កើតឡើងចំនួន ០៩លើក បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៩លើក (យប់ ០៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០៣នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០២នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០៨នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០៤នាក់, ស្រាល ០១នាក់) , មិនគោរពសិទ្ឋិ ០២លើក (ស្លាប់ ០០នាក់, ធ្ងន់ ០៤នាក់, ស្រាល ០០នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០៣នាក់, ស្រាល ០០នាក់) និងកត្តាយាន ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print