ភ្នំពេញ៖ នៅក្នុងសេចក្តីជូនដំណឹង របស់ រដ្ឋបាល រាជធានី ភ្នំពេញបានឱ្យដឹងនៅល្ងាចថ្ងៃទី២៨ ខែមីនានេះថា ដើម្បី រក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈក្នុងរាជធានី ភ្នំពេញក៏ដូច ជា រក្សាបាននូវប្រពៃណី ជាតិ និង សេចក្ដី ថ្លៃថ្នូរ ដ៏ ផូរផង់ របស់ ជាតិ យើង រដ្ឋបាល រាជធានី ភ្នំពេញ សូម អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ជា ពិសេសក្មួយ ៗ ជា យុវជន យុវនារី សិស្ស និស្សិត និង កម្មករ កម្មការិនី ទាំងអស់ដូចខាងក្រោម ៖១- ត្រូវ គោរព ច្បាប់ ចរាចរណ៍ ផ្លូវគោក និងមិនត្រូវ បើកបរ ក្នុង ស្ថានភាព ស្រវឹង ដើម្បី ចៀសវាង គ្រោះថ្នាក់ ផ្សេង ៗ ។២-ហាម ដាច់ខាតការលេងល្បែងស៊ីសង ខុសច្បាប់ គ្រប់ ប្រភេទ ។ ៣- ហាមឃាត់ ការ លេងល្បែង ជះ ទឹក ការ ជះ ទឹក មាន ពណ៌ ឬ ទឹក កខ្វក់គប់ស្បោងទឹកលាបធ្យូង ឬ ប៉ាត ម្សៅ និង ការ វាយ ដោយរំពាត់ ឬឧបករណ៍ ផ្សេង ៗ ចំពោះ បងប្អូន ប្រជាពលរដ្ឋ ដែលកំពុង ធ្វើ ដំណើរ តាម យានយន្ត ព្រោះ អាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ ដល់ អាយុជីវិត បង្ក របួស ស្នាម ឬ ខូចខាត ទ្រព្យសម្បត្តិ ។ ល ។ ៤- ហាមឃាត់ ការ នាំ ចូល ចែកចាយ ទិញ លក់ និង អុជ ផាវ ព្រមទាំង គ្រឿងផ្ទុះ គ្រប់ ប្រភេទ ដែល អាច បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល បង្ក អសន្តិសុខ និង ប៉ះពាល់ សណ្ដាប់ធ្នាប់ ព្រមទាំង សុវត្ថិភាព បងប្អូន ប្រជាពលរដ្ឋ និង អ្នកដំណើរ ។ ៥- ចូលរួម ទប់ស្កាត់ គ្រោះ អគ្គិភ័យ ដោយ ប្រុង ប្រយ័ត្ន និង ម្ចាស់ ការ ខ្ពស់ ចំពោះ ភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បី រក្សា បាន នូវ ទ្រព្យសម្បត្តិ អាយុជីវិត ផ្ទាល់ខ្លួន និង អ្នក ដទៃ ។ ៦- លើកទឹកចិត្ត ដល់ បងប្អូន ប្រជាពលរដ្ឋ និងយុវជនយុវនារី ចូលរួម លេងល្បែង ប្រជាប្រិយ ខ្មែរឱ្យបានច្រើនកុះករ ។ រដ្ឋបាល រាជធានី ភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្មួយ ៗ ជា យុវជន យុវនារី សិស្សនិស្សិតនិង កម្មករ- កម្មការិនី ទាំងអស់ ចូលរួម អនុវត្ត តាមខ្លឹមសារខាងលើ ៕. ដោយ សំរិត