អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ថ្ងៃនេះ នគរបាលជាតិបង្ក្រាបបទល្មើសជិត៤០ករណី ឃាត់ខ្លួនមនុស្សជាង៦០នាក់!

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន៦៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ពន្ធនឹងបទល្មើសផ្សេងៗគ្នាចំនួន៣៨ករណី ដែលកើតឡើងក្នុងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរង រូបនេះបានបន្ថែមថា ក្នុងចំណោមបទល្មើសទាំងនោះ បទល្មើសព្រហ្មទណ្ឌមាន៩ករណី ឃាត់ខ្លួនមនុស្ស១៣នាក់ បទល្មើសមជ្ឈឹមមាន៦ករណី ឃាត់ខ្លួនមនុស្ស៨នាក់។ ឯល្បែងស៊ីសងមាន២ករណី ឃាត់ខ្លួនមនុស្ស១នាក់ និងករណីក្មេងទំនើងមាន១ករណី ឃាត់ខ្លួន១នាក់។

លោក ទូច សុឃៈ (សុខៈ) ក៏បានផ្ដល់ព័ត៌មានអំពីករណីគ្រឿងញៀនដែលនៅថ្ងៃទី២៨ ខែមីនា ដដែល នគរបាលជាតិចាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បន្តបង្ក្រាបបានចំនួន២៦ករណី ឃាត់ខ្លួនមនុស្ស៥០នាក់ និងអនុវត្តដីការចំនួន១ករណី។ 

លោកបញ្ជាក់ទៀតថា បទល្មើសគ្រឿងញៀនទាំងនោះ មាននៅខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ កំពង់ធំ កំពត កណ្ដាល រាជធានីភ្នំពេញ ពោធិ៍សាត់ ស្វាយរៀង និងខេត្តតាកែវ ដោយកម្លាំងសមត្ថកិច្ច បានដកហូតគ្រឿងញៀនចំនួន៥គីឡូក្រាម ២៤៤,៣៧ក្រាម និងកញ្ឆា៤០០ដើម៕

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print