សហព័ន្ធបាល់ទាត់អង់គ្លេស FA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្លិប Nottingham Forest ត្រូវបានពិន័យជាប្រាក់ចំនួន៧៥,០០០ផោន (៩៥,០០០ដុល្លារ) បន្ទាប់ពីខកខានក្នុងការធានាអាកប្បកិរិយា ដោយបង្ហាញពីភាពមិនត្រឹមត្រូវពីកីឡាករ និងបុគ្គលិករបស់ខ្លួនអំឡុងពេលការប្រកួត Premier League របស់ពួកគេជាមួយនឹងក្រុម Liverpool។
ការបរាជ័យ ១–០ ដោយក្រុម Liverpool កាលពីថ្ងៃទី២ ខែមីនា បានបញ្ចប់ដោយភាពចលាចលបន្ទាប់ពីការហួចឌឺដងចុងក្រោយនៅពេលដែលអាជ្ញាកណ្តាលលោក Paul Tierney ត្រូវបានហ៊ុំព័ទ្ធដោយក្រុមគ្រូបង្វឹករបស់ក្រុម Nottingham Forest ដែលបានខឹងសម្បារចំពោះការសម្រេចចិត្តរបស់គាត់មិនប្រគល់បាល់ទៅឱ្យក្រុមម្ចាស់ផ្ទះបន្ទាប់ពីការចាប់ផ្តើមឡើងវិញភ្លាមៗមុនពេលLiverpool រកបានគ្រាប់បាល់ចូលទីនៅម៉ោងបន្ថែមដែលជាគ្រាប់បាល់ឈ្នះ។
គ្រូបង្វឹកលោក Steven Reid ដែលត្រូវបានពិន័យកាតក្រហម បានទទួលបម្រាម២ប្រកួត និងត្រូវបានពិន័យជាប្រាក់ចំនួន៥,០០០ផោន (៦,៣០០ដុល្លារ) បន្ទាប់ពីគាត់បានសារភាពនៅក្នុងសវនាការរបស់ FA ថា ភាសារបស់គាត់ចំពោះអាជ្ញាកណ្តាលគឺបំពាន និងប្រមាថ។
សហព័ន្ធបាល់ទាត់អង់គ្លេស FA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិបបានទទួលស្គាល់ថា ខ្លួនបរាជ័យក្នុងការធានាថាកីឡាករ និងបុគ្គលិកបច្ចេកទេសរបស់ខ្លួនមិនមានអាកប្បកិរិយាមិនសមរម្យបន្ទាប់ពីការហួចឌឺដងនៅចុងម៉ោង។ ក្លិប ត្រូវ បានណែនាំ ឱ្យ ទទួល ខុស ត្រូវ សម្រាប់ អាកប្បកិរិយា របស់ កីឡាករ របស់ ខ្លួនផងដែរ” ៕ (រូបភាព ៖ Reuters/CNA)