មនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ករណីជនជាតិចិនបើកបរក្នុងល្បឿនលឿនបុករះចូលផ្ទះអ្នកស្រុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនជាតិចិនបើករថយន្តសេរីទំនើបបើកបរក្នុងល្បឿនលឿនបុកផាស្អាប់រៈចូលផ្ទះអ្នកស្រុកធ្វើឲ្យមនុស្សម្នាក់ស្លាប់និង២នាក់រងរបួសធ្ងន់ស្រាលនៅវេលាម៉ោង០០និង៥០នាទីថ្ងៃទី៣០ខែមិនា ឆ្នាំ២០២៤
លើផ្លូវជាតិលេខ៥ត្រង់ចំណុចខាងលិចយានដ្ឋានជួសជុលរថយន្តឆាន់គឹមសេង,ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត។
នគរបាលជំនាញប្រាប់ថាៈគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាកតូយូតាឡែនគ្រីសស័រ ពណ៍ស ពាក់ផ្លាកលេខ កម្ពុជា KIM-HY88 បើកបរដោយជនជាតិចិនពីកើតទៅលិច ក្នុងល្បឿនលឿន បានបុកពីក្រោយម៉ូតូផាសអេប មួយគ្រឿង ពណ៍ស ពាក់ផ្លាកលេខ បាត់ដំបង 1AK-5259 បើកបរដោយឈ្មោះ ខៃ ភារៈ ភេទប្រុស ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន១,សង្កាត់អូរជ្រៅ,ក្រុងប៉ោយប៉ែត ហើយរថយន្តបានជ្រុលទៅបុកផ្ទៈប្រជាពលរដ្ឋនៅខាងជើងផ្លូវ បណ្តាលអោយម្ចាស់ផ្ទះឈ្មោះ  ហេង សុខខេង ភេទប្រុស អាយុ១៨ឆ្នាំ សិស្ស រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ប៉ ក្រុងប៉ោយប៉ែតកំពុងដេកសំរាកនៅក្នុងផ្ទះបណ្តាលអោយគ្រោះថ្នាក់តែម្តង៕
ប្រភពនគរបាលបន្តថាជនរងគ្រោះរួមមានៈ
១/ឈ្មោះ ខៃ ភារៈ ភេទប្រុស ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន១,សង្កាត់អូរជ្រៅ,ក្រុងប៉ោយប៉ែត (ស្លាប់នៅកន្លែងកើតហេតុ)ជាអ្នកបើកបរម៉ូតូផាស់អេប ៕
២/ឈ្មោះ  ហេង សុខខេង ភេទប្រុស អាយុ១៨ឆ្នាំ សិស្ស រស់នៅភូមិបាលិលេយ្យ២,សង្កាត់ប៉ប៉,ក្រុងប៉ោយប៉ែត(រងរបួស)ត្រូវបានសាច់ញាតិដឹកយកទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ៕
០៣/អ្នកបើកបររថយន្ត (ក្តាប់ឈ្មោះពុំទាន់បាន)ជាជនជាតិចិន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានកំលាំងនៅយាមកាម៕
ដោយឡែករថយន្ត (ខូចខាតធ្ងន់)
-ម៉ូតូផាស់អេប (ខូចខាតធ្ងន់)
យានទាំងពីរហើយបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែត៕ប្រភពបញ្ជាក់ថាៈករណី
គ្រោះថ្នាក់ចរាចរណ៌នៅក្រុងប៉ោយប៉ែតគេមើលឃើញថាមានការកើនឡើងព្រោះកត្តាបើកបរមិនគោរពច្បាប់ចរាចរណ៌ ធ្វើដំណើរឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ម្យ៉ាង
បើកបរមួយភាគបង្ករដោយជនបរទេសនិងកុមានមិនគ្រប់អាយុជាដើម៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print