តោះ​! ឈ្វេងយល់បន្ថែមពី ការរក្សាចន្លោះសុវត្ថិភាពបើកបរយានយន្ត លើផ្លូវល្បឿនលឿន!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ការឈ្វេងយល់បន្ថែមពី ការរក្សាចន្លោះសុវត្ថិភាពបើកបរយានយន្ត លើផ្លូវល្បឿនលឿន!

ក្រសួង​ បានបញ្ជាក់ថា​ អ្នកបើកបរយានយន្តលើផ្លូវល្បឿនលឿន ត្រូវបើកបរដោយរក្សាចន្លោះសុវត្ថិភាពពីយានយន្ត ដូចខាងក្រោម៖

-ទោចក្រយានយន្ត និងរថយន្តមានប្រវែងបណ្តោយ មិនលើសពី៦ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ២វិនាទី ល្បឿន ១០០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ៦០ម៉ែត្រ ល្បឿន ១២០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ៧២ម៉ែត្រ

-ប្រវែងបណ្តោយរថយន្ត លើសពី ៦ម៉ែត្រ ទៅ ៩ម៉ែត្រ
ចន្លោះសុវត្ថិភាព យ៉ាងតិច ៣ វិនាទី ល្បឿន ១០០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ៩០ម៉ែត្រ

-ប្រវែងបណ្តោយរថយន្ត លើសពី ៩ម៉ែត្រ ទៅ ១២ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ៤ វិនាទី ល្បឿន ១០០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ១២០ម៉ែត្រ

-រថយន្តសណ្តោងស៊ីមីរ៉ឺម៉ក ចន្លោះសុវត្ថិភាព យ៉ាងតិច ៥ វិនាទី ល្បឿន ៨០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ១២០ម៉ែត្រ។

...

ជាមួយគ្នានេះ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា៕
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print