ភ្នំពេញ ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវី ទៅចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី “រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចនៃវិជ្ជាជីវ:មេធាវី” និង “សិទ្ធិការពារខ្លួន” ជូនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៦ ចំនួន ៧០រូប នៅនៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ៖ នារសៀលថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវី ទៅចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី” រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចនៃវិជ្ជាជីវ:មេធាវី” និង “សិទ្ធិការពារខ្លួន” ជូនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៦ ចំនួន ៧០រូប នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) នាឱកាសនោះក៏មានកិច្ចស្វាគមន៍ពី លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ផងដែរ។
លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណ:មេធាវី បានថ្លែងនូវមតិស្វាគមន៍ទៅកាន់សិក្ខាកាម និងបានធ្វេីបទឧទេ្ទសនាមអំពី:
-រចនាសម្ព័ន្ធនៃវិជ្ជាជីវ:មេធាវី
-ការគ្រប់គ្រងលេីវិជ្ជាជីវ:មេធាវី
-តួនាទីរបស់មេធាវី
-ភារកិច្ចរបស់មេធាវី
-ការទទួលខុសត្រូវរបស់មេធាវី
-ការការពារស្របច្បាប់
-និងអន្តរាគមន៍របស់មន្រ្តីអនុវត្តច្បាប់ និងការអនុញ្ញាតដោយច្បាប់
លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណ:មេធាវីបានសម្តែងអំណរគុណចំពោះការអញ្ជេីញ គណៈមេធាវី មកធ្វេីបទឧទ្ទេសនាម ផ្សព្វផ្សាយអំពី វិជ្ជាជីវ:មេធាវី និងសូមអរគុណសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ កត់ត្រានូវចំណុចសំខាន់ៗ និងចោទជាសំណួរយ៉ាងច្រេីន ដែលបង្ហាញអំពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិជ្ជាជីវ:មេធាវី។
ជាចុងក្រោយ លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណ:មេធាវី បានជូនពរដល់លោកនាយកវិទ្យាស្ថាន ថ្នាក់ដឹកនាំវិទ្យាស្ថាន និងសិក្ខាកាមទាំងអស់ សូមទទួលជោគជ័យនៅក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ ព្រមទាំងជោគជ័យក្នុងការ ប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ៕