គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​និមន្តព្រះសង្ឃសូត្រមន្ដលើករាសី និងជួបសំណេះសំណាល​ព្រមទាំងផ្ដល់ថវិកាដល់ព្រឹទ្ធាចារ្យកីឡា

ចែករំលែក៖

​     ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានរៀបចំពិធីជួបសំណេះសំណាលជាមួយអ្នកកីឡាជើងចាស់ និងនិមន្តព្រះសង្ឃសូត្រមន្តលើករាសីតាមទម្លាប់ដែលធ្លាប់ធ្វើរៀងរាល់ឆ្នាំ​មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ។

​    ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន​ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន មន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ ព្រមទាំងមន្ត្រី​នៃគណៈកម្មាធិការអូឡាំពិកកម្ពុជា​ជាច្រេីនរូបផងដែរ​ ។
​    គួរបញ្ជាក់ថា​ កម្មវិធីនេះបានក្លាយជាទម្លាប់ប្រចាំឆ្នាំសម្រាប់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ក៏ដូចជាអង្គភារ ស្ថាប័នផ្សេងៗទៀតដែលប្រារព្ធធ្វើឡើងដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើននិងពរសព្វសាធុការពីទេវតាឆ្នាំថ្មី ដើម្បីរួមគ្នា អនុវត្តការងារបន្ដនៅឆ្នាំថ្មីខាងមុខឱ្យសម្រេចបានជោគជ័យធំៗបន្ថែមទៀត។
​    សម្រាប់ជំនួបជាមួយព្រឹទ្ធាចារ្យកីឡា ដែលតែងតែធ្វើនេះ គឺជាការបណ្ដុះនូវផ្នត់ គំនិតសម្រាប់អ្នកជំនាន់ក្រោយ មិនត្រូវមើលរំលងមនុស្សចាស់ដែលជាឃ្លាំងនៃចំណេះដឹង និងបទពិសោធន៍សម្រាប់អ្នកជំនាន់ក្រោយនោះឡើយ។​ ជាមួយនឹងការសូត្រមន្តតាមប្រពៃណីព្រះពុទ្ធសាសនានោះក៏មានការផ្ដល់វត្ថុអនុស្សាវរីយ៍ រួមនឹងថវិកា១ចំនួនដល់ព្រឹទ្ធាចារ្យកីឡាផងដែរ៕ដោយ​ ៖​ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print