សមត្ថកិច្ចឃាត់ខ្លួន ជនប្រើប្រាស់អត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីបណ្តាញសង្គម Facebook ធ្វើសកម្មភាពឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ម៉ាស, ស្រាបៀរ និងវិនិយោគរូបិយប័ណ្ណឌីជីថល (Cryptocurrency)

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើស ប្រើប្រាស់អត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីបណ្តាញសង្គម  Facebook  ( ឈ្មោះ  Heng pichii , Chi Chii ) Instagram  (ឈ្មោះ  heng pichii7 ) TikTok  (ឈ្មោះ  HENG pichii ) និង គណនី Telegram  មួយចំនួនទៀត    ធ្វើសកម្មភាពឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ម៉ាស, ស្រាបៀរ  និងវិនិយោគរូបិយប័ណ្ណឌីជីថល  (Cryptocurrency) ដោយមានប្រជាពលរដ្ឋជាច្រើនរងគ្រោះពីអំពើនេះ។

ការបង្ក្រាបនេះ បានចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ រ.ស.ហ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាជនសកម្មក្នុងការប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះ ជាច្រើននាក់។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និង ការវេរថវិកា ទៅគណនីអនាមិក  ជៀសវាងការចាញ់បោកជនល្មើស ដែលប្រព្រឹត្តអំពើទុច្ចរិតមកលើខ្លួន។ បន្ថែមពីនោះ សូមជៀសវាងការជួញដូររូបិយប័ណ្ណឌីជីថល (Cryptocurrency) ដែលមិនមានការទទួលស្គាល់ពីសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនោះទេ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print