លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះសាកសួរសុខទុក្ខកងទ័ពនៅទិសទី១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញអមដំណើរនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះសាកសួរសុខទុក្ខកងទ័ពនៅទិសទី១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤ ដែលបានប្រារព្ធធ្វើនៅទីបញ្ជាការមុខ បញ្ជាការដ្ឋានអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ នាថ្ងៃទី៣០ ខែ មីនា ២០២៤។

សូមបញ្ជាក់ថា ៖ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញចុះសាកសួរសុខទុក្ខកងទ័ពនៅទិសទី ១ប្រាសាទព្រះវិហារ យោធភូមិភាគទី៤ ដែលបានប្រារព្ធធ្វើនៅទីបញ្ជាការមុខ បញ្ជាការដ្ឋានអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀត សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូននាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋនៅទិសទី១ ប្រាសាទព្រះវិហារ។ លោកឧបនាយករដ្ឋមន្ត្រី បានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហាននិង ពលទាហាននៅទិសទី១ ទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសូមឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កម្លាំងខ្លាំងក្លា សុខភាពល្អបរិបូណ៌ និង ជន្មាយុយឺនយូរ ព្រមទាំងសម្រេចបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ។ នាយឧត្តមសេនីយ៍ ទៀ សីហា ព្រមទាំង ប្រតិភូអមដំណើរបានអញ្ជើញទៅទស្សនាប្រាសាទព្រះវិហារ និងបានអញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្ត្រយោធា ៤មករា ផងដែរ។

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print