កូរ៉េខាងត្បូង៖ រដ្ឋាភិបាលចំហទ្វារជានិច្ច ក្នុងការចរចាជាមួយក្រុមវេជ្ជបណ្ឌិត ដើម្បីបញ្ចប់សកម្មភាពកូដកម្ម

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ ២០២៤ បានផ្សាយថាប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងបើកទូលាយក្នុងការពិភាក្សា ជាមួយក្រុមវេជ្ជបណ្ឌិតដែលជំទាស់នឹងផែនការបង្កើនចំនួននិស្សិតចូលរៀននៅសាលាពេទ្យ ខណៈចោទប្រកាន់ក្រុមអ្នករិះគន់ថា មិនបើកចិត្តទទួលយកបញ្ហាខ្វះខាតវេជ្ជបណ្ឌិត។

ក្នុងសុន្ទរកថារយៈពេល ៥០នាទី លោក Yoon បានបង្ហាញពីឆន្ទៈរបស់លោកជាលើកដំបូង ក្នុងការស្វែងរកការស្រុះស្រួលគ្នា ជុំវិញផែនការកែទម្រង់ផ្នែកវិជ្ជសាស្រ្ត បន្ទាប់ពីរដ្ឋាភិបាលអំពាវនាវឱ្យ មានការពិភាក្សាជាមួយវេជ្ជបណ្ឌិតដែលធ្វើកូដកម្ម។ លោក Yoon ក៏បានសុំអភ័យទោសចំពោះភាពរអាក់រអួល ដែលបង្កឡើងដោយសារតែកូដកម្ម របស់ក្រុមវេជ្ជបណ្ឌិតសិក្ខាកាមទាំងនោះផងដែរ ប៉ុន្តែបានចោទប្រកាន់ខាងសហគមន៍សុខាភិបាលថា គិតពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍សាធារណៈ។
លោក Yoon បញ្ជាក់ថា «ប្រសិនបើអ្នករស្នើឡើងដំណោះស្រាយត្រឹមត្រូវ និងសមហេតុផលនោះ យើងអាចពិភាក្សាគ្នាបានច្រើន តាមដែលអ្នកចង់បាន។ ប្រសិនបើអ្នកបង្ហាញមតិ និងហេតុផលសមរម្យ នោះគោលនយោបាយរបស់រដ្ឋាភិបាល អាចផ្លាស់ប្តូរទៅរកភាពកាន់តែប្រសើរ»។
ជាង ៩០ភាគរយនៃវេជ្ជបណ្ឌិតសិក្ខាកាមចំនួន ១៣,០០០នាក់នៅកូរ៉េខាងត្បូង បានផ្អាកការងារចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈមក ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនចំនួនសិស្សចូលរៀននៅតាមសាលាពេទ្យ ដោយផ្តើមពីចំនួន ២,០០០នាក់នៅឆ្នាំ២០២៥ រហូតដល់ ៣,០០០នាក់ក្នុង១ឆ្នាំ៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print