អាជ្ញាធរជាតិព្រះវិហារថា , ហ្វេសប៊ុក Mao chandara បង្ហោះព័ត៌មានមិនពិតនេះ គឺជាចេតនាទុចរិត ធ្វើឲ្យភាន់ច្រឡំដល់សាធារណមតិ បង្កចលាចលសង្គម ញុះញ៉ង់ ប៉ះពាល់ស្ថេរភាព និងសន្តិសុខសង្គម និងទំនាក់ទំនងជាមួយប្រទេសជិតខាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ បដិសេធទាំងស្រុងរាល់ខ្លឹមសាររបស់ម្ចាស់គណនីហ្វេសប៊ុក Mao chandara ដែលផ្សព្វផ្សាយរូបភាពសកម្មភាពទាហានដៃកាត់សោបើកច្រកឡើងទៅកាន់ប្រាសាទព្រះវិហារ រួមជាមួយខ្លឹមសារ ទាហានដៃកាត់សោបើកច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហាររបស់ខ្មែរក្រោយបិទអស់រយះពេល៧ឆ្នាំកន្លងទៅ គឺមិនពិតដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុក Mao chandara នោះឡើយ។

ការបង្ហោះព័ត៌មានមិនពិតនេះ គឺជាចេតនាទុចរិត  ធ្វើឲ្យភាន់ច្រឡំដល់សាធារណមតិ បង្កចលាចលសង្គម ញុះញ៉ង់ ប៉ះពាល់ស្ថេរភាព និងសន្តិសុខសង្គម និងទំនាក់ទំនងជាមួយប្រទេសជិតខាង។

អាជ្ញាធរជាតិព្រះវិហារ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០២៤ គណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឈ្មោះ Mao Chandara បាន ផ្សព្វផ្សាយនូវរូបភាពសកម្មភាពទាហានថៃកាត់សោបើកច្រកឡើងទៅប្រាសាទព្រះវិហារ រួមជាមួយនឹងខ្លឹម សារទាំងស្រុងថា “ទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ របស់ខ្មែរ…. ក្រោយបានបិទអស់រយៈពេល៧ឆ្នាំកន្លងទៅ។ ថៃបាននិយាយថា ខ្លួនបានកាត់បើកសោតែខាងថៃទេ ព្រោះ នោះជាសិទ្ធរបស់ថៃ គ្មានពាក់ព័ន្ធស្អីនឹងខ្មែរឡើយ។ ប្រភព Thai PBS”។

អាជ្ញាធរជាតិព្រះវិហារ សូមធ្វើការបដិសេធទាំងស្រុងរាល់ខ្លឹមសារដែលបានផ្សព្វផ្សាយខាងលើមិន មែនជាការពិតឡើយ ម្ចាស់គណនីបានយករូបភាពចាស់កាលពីឆ្នាំ២០០៨មកផ្សព្វផ្សាយជាព័ត៌មានថ្មីក្នុង គោលបំណងទុច្ចរិត ធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណមតិ ដើម្បីបម្រើផលប្រយោជន៍ដ៏អាក្រក់របស់ខ្លួន បង្កចលាចលសង្គម ប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខសង្គម ក៏ដូចជាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។

អាជ្ញាធរជាតិព្រះវិហារ សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តារួមគ្នាលុបបំបាត់ព័ត៌មាន ក្លែងក្លាយ ហើយកុំចែករំលែកបន្តនូវព័ត៌មានដែលមានលក្ខណៈអុជអាល ញុះញង់ ដែលអាចបង្កឱ្យមាន ផលប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខសង្គម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print