ក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃពុធ ទី០៣ ដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ក្រសួងមុខងារសាធារណៈ នឹងរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤» រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ នៅដឺព្រេមៀ សេនធ័រ សែនសុខ។ សន្និបាតនេះរៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០២៣ និងដាក់ចេញទិសដៅការងារសម្រាប់ការ

ដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ សំដៅរួមចំណែកដល់ការអនុវត្តវិធានការគន្លឹះ និងការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។

នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រី រាជការនៃក្រសួងមុខងារសាធារណៈ រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។ ក្រោយពិធីបើកត្រូវបានបញ្ចប់ អង្គសន្និបាតនឹងបានស្តាប់បទបង្ហាញរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញស្តីពីវឌ្ឍនភាពការងារបច្ចេកទេសនានា រួមទាំងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ អមដោយកិច្ចពិភាក្សា ដើម្បីអនុញ្ញាតឱ្យអង្គ សន្និបាតទទួលបានព័ត៌មានបន្ថែម និងជាឱកាសក្នុងការផ្លាស់ប្តូរមតិយោបល់ជូនគ្នាទៅវិញទៅមក។

នាថ្ងៃបន្ទាប់ ពោលគឺនារសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែមេសា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ មានកិត្តិយសដ៏វិសេសវិសាល ដោយទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទ -សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារ សាធារណៈ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print