ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យ ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចរណ៍រវាងមហាវិថី សម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ដើម្បី ជួយ សម្រួល ដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យ ចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខក៏ដូចជួយ ដោះ ស្រាយ ការកកស្ទះចរាចរណ៍បានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំង៣ សម្ដេច មហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យ ។
សូមបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» កម្ពស់ពីរជាន់ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ប៊ុន សែន, មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពល ខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបាន បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជាដោយមាន ក្រុមហ៊ុន វិនិយោគទុនអានិកជនកម្ពុជាជាអ្នកទទួលការសាងសង់។
ការបើកអោយប្រើប្រាស់ជាបណ្តោះអាសន្ននេះ អាចជួយដោះស្រាយ ការកកស្ទះចរាចរបាន មួយ កម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបីនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បាន ផ្តល់ គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ ជា បណ្តោះ អាសន្ននូវស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចរ រវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស។ បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧ ដែល បាន សាង សង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាស ៧មករា ស្ពាន អាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពាន អាកាស មិត្តភាព កម្ពុជា-ចិន សែនសុខ ឬ ហៅ ថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិ លេខ ៥ ខណ្ឌឬស្សីកែវ ៕ ដោយ ៖ សំរិត